ក្រសួងទេសចរណ៍ផ្តើមរៀបចំយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ទៅក្នុងផែនការសកម្មភាពរយៈពេលវែង

(ភ្នំពេញ)៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើសមាហរណកម្មគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ទៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ក្រសួងទេសចរណ៍ ។

បន្ថែមលើនោះ ក្រសួងទេសចរណ៍នឹងផ្តោតសំខាន់ទៅលើផែនការសកម្មភាពរយៈពេល ៣ឆ្នាំខាងមុខ (2025-2027) ជាពិសេសលើ ផែនការសកម្មភាពសំខាន់ៗ គោលបំណង សូចនាករ និងគោលការណ៍ណែនាំនៃយុទ្ធសាស្រ្តបង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់នូវភាពចាំបាច់ក្នុងការរួមបញ្ចូលគម្រោងសំខាន់ៗទៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “BUILD + 3Ds” នីមួយៗ ដើម្បីទ្រទ្រង់និរន្តរភាពកំណើនទេសចរណ៍រយៈពេលវែងរបស់កម្ពុជា ។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរទៅលើ ការបន្តកំណែទម្រង់ទម្រង់រចនាសម្ព័ន្ធស្ថាប័ន ការពង្រឹងសមត្ថភាព និងការអនុវត្តការងាររបស់នាយកដ្ឋានជំនាញ និងធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ស្របនឹងការវិវត្តនៃវិស័យទេសចរណ៍។ លើសពីនេះ កិច្ចប្រជុំ ក៏បានសង្កត់ធ្ងន់លើការបែងចែកថវិកា ដើម្បីធានាបាននូវសង្គតិភាពសម្រាប់ការអនុវត្តក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត “BUILD + 3Ds” នេះ ។

កិច្ចការសំខាន់ៗទាំងនេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើងដូចជា ចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ការកើនឡើងនៃនិន្នាការឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍។ គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រទាំងនេះ មានគោលបំណងធានាបានថា ក្រសួងទេសចរណ៍បានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការចាប់យកឱកាស និងផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner