Visa ដាក់ចេញនូវកម្រជំនួយអាជីវកម្ម ដើម្បីគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកអត្ថប្រយោជន៍អតិបរមាពីការទទួលការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless

ភ្នំពេញ៖ ក្រុមហ៊ុន Visa នឹងផ្តល់នូវប្រភពចំណេះដឹង និងដំណោះស្រាយថ្មីជាជំហានៗ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការប្រើប្រាស់ការទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន Visa ដែលជាដំណោះស្រាយដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក កំពុងចេញនូវយុទ្ធនាពាំនាំនូវប្រភពចំណេះដឹងបន្ថែម ដើម្បីជួយពាណិជ្ជករកម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញចេញពីដំណោះស្រាយទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន Visa ដើម្បីបង្កើនប្រសិទ្ធភាពនៃការលក់ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន ជាពិសេសក្នុងវិស័យទេសចរណ៍ផ្ទាល់តែម្តង ។ នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលជាវិស័យដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច តាមរយៈការជម្រុញម្ចាស់អាជីវកម្មឲ្យងាកមកប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែច្រើនឡើង ។

កម្រងជំនួយអាជីវកម្ម អនឡាញដែលមាននៅក្នុងគេហទំព័រ [ហេតុអ្វីទទួលយកការទូទាត់ប័ណ្ណឥណទានសម្រាប់អាជីវកម្ម | Visa ] នឹងផ្តល់ការណែនាំលម្អិតជូនដល់ពាណិជ្ជករជាជំហានៗ ក្នុងនោះរួមមានជា ភាសាខ្មែរ និងភាសាអង់គ្លេស ដោយមានទាំងសេចក្តីពន្យល់សម្រាប់អ្នកគិតលុយ ពីរបៀបចាប់ផ្តើម និងបញ្ចប់ប្រតិបត្តិការទូទាត់តាមរយៈឌីជីថលជាដើម ។ កម្មវិធីកញ្ចប់ជំនួយអនឡាញនេះ ភាគច្រើនពិពណ៌នាអំពីមុខងារនៃលក្ខណៈសម្បតិ្ត ប្រភេទ Visa កាត ដែលមានផ្ទុកបច្ចេកវិទ្យា contactless ដោយការសំគាល់លើនិមិត្តសញ្ញា contactless និងការណែនាំអំពីរបៀបដែលអតិថិជន អាចដាក់កាតរបស់ខ្លួន ប៉ះជាមួយនឹងម៉ាស៊ីនគិតលុយដោយផ្ទាល់ ដើម្បីធ្វើការទូទាត់ – ដែលវាជាបទពិសោធន៍ដ៏ពេញនិយម ក្រោយការរីករាលដាលនៃការឆ្លងមេរោគ កូវីដ-១៩ ។ តាមរយៈការសិក្សាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Visa ស្តីពីគោលបំណងនៃការធ្វើដំណើរសកល (Global Travel Intentions -GTI) បានចង្អុលបង្ហាញថា អ្នកដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណជា ៩៧ភាគរយ បានជ្រើសរើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ម្យ៉ាងទៀតក្រោយវិបត្តិនៃរាតត្បាតរបស់កូវីត ចំនួនអ្នកដំណើរដែលនាំយកសាច់ប្រាក់សុទ្ធតាមខ្លួន មានការថយចុះប្រមាណជា ៦០ភាគរយ ។

តាមរយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិនៅក្នុងឆ្នាំ ២០២៣ មានអ្នកដំណើរប្រមាណជា ៣១ភាគរយ តែប៉ុណ្ណោះ ដែលបន្តកាន់សាច់ប្រាក់សុទ្ធតាមខ្លួន ក្នុងអំឡុងពេលពួកគាត់ធ្វើដំណើរ ហើយទិន្នន័យនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ គឺមានប្រមាណរហូតដល់ ៧៩ភាគរយ ។ នេះសបញ្ជាក់ថា ជម្រើសក្នុងការទូទាត់តាមរយៈឌីជីថល គឺកាន់តែមានសារៈសំខាន់សម្រាប់ទទួលបាននូវបទពិសោធន៍ការធ្វើដំណើរដ៏អស្ចារ្យ ។ តាមរយៈការសិក្សាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Visa ស្តីពីគោលបំណងនៃការធ្វើដំណើរសកល (Global Travel Intentions -GTI) បានចង្អុលបង្ហាញថា អ្នកដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណជា ៩៧ភាគរយ បានជ្រើសរើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ម្យ៉ាងទៀតក្រោយវិបត្តិនៃរាតត្បាតរបស់កូវីត ចំនួនអ្នកដំណើរដែលនាំយកសាច់ប្រាក់សុទ្ធតាមខ្លួន មានការថយចុះប្រមាណជា ៦០ភាគរយ ។ តាមរយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិនៅក្នុងឆ្នាំ ២០២៣ មានអ្នកដំណើរប្រមាណជា ៣១ភាគរយ តែប៉ុណ្ណោះ ដែលបន្តកាន់សាច់ប្រាក់សុទ្ធតាមខ្លួន ក្នុងអំឡុងពេលពួកគាត់ធ្វើដំណើរ ហើយទិន្នន័យនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ គឺមានប្រមាណរហូតដល់ ៧៩ភាគរយ ។

នេះសបញ្ជាក់ថា ជម្រើសក្នុងការទូទាត់តាមរយៈឌីជីថល គឺកាន់តែមានសារៈសំខាន់សម្រាប់ទទួលបាននូវបទពិសោធន៍ការធ្វើដំណើរដ៏អស្ចារ្យ ។ តាមរយៈការប្រើប្រាស់ម៉ាស៊ីនទូទាត់របស់ក្រុមហ៊ុន Visa អាជីវករមានសិទ្ធិអាចប្រើប្រាស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន Visa ដែលត្រូវបានគេទទួលស្គាល់ថាជាម៉ាកសញ្ញា ដ៏ល្បីល្បាញនៅក្នុងពិភពលោក នឹងជាស្លាកយីហោដ៏មានគុណតម្លៃខ្ពស់ ស្ថិតនៅក្នុងលំដាប់ទីប្រាំមួយនៅក្នុងពិភពលោក ។ ច្បាប់ និងដំណើរការដោះស្រាយវិវាទរបស់ក្រុមហ៊ុន Visa គឺធ្វើឡើងដើម្បីការពារ រាល់អាជីវកម្ម ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម រួមទាំងអ្នកប្រើប្រាស់ ក្នុងនោះដែរ ដំណើរការដោះស្រាយវិវាទរបស់ Visa ក៏ផ្តោតសំខាន់លើការផ្តល់ជូននូវទំនុកចិត្ត ការកែលម្អប្រសិទ្ធភាពនៃការទូទាត់តាមរយៈឌីជីថល នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនរបស់កម្ពុជា ។


ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless បានជួយសម្រួលដល់ប្រតិបត្តិទូទាត់ឆ្លងដែន ជំរុញឧស្សាហកម្មទេសចរណ៍ កំពុងតែរីកចម្រើនរបស់កម្ពុជា ដែលវាជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេស ។ ចំណូលពីទេសចររបស់កម្ពុជា និងកំណើនភ្ញៀវបរទេស បានកើនឡើងទ្វេដង នៅក្នុងឆ្នាំ ២០២៣ បើធៀបទៅនឹងឆ្នាំមុន ។ មីៗនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ ២០២៤” និងគំនិតផ្តួចផ្តើមទាក់ទងនឹងវិស័យទេសចរណ៍ផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេស ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយសមាគមទេសចរណ៍ប៉ាស៊ីហ្វិក (PATA) ដើម្បីជំរុញកម្មវិធីការអភិវឌ្ឍន៍គោលដៅទេសចរ និងភាពធន់ (Tourism Destination Resilience Program) ក្នុងគោលបំណងកសាងឧស្សាហកម្មទេសចរណ៍មួយដែលមានភាពធន់ និងនិរន្តរភាព បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។ សព្វថ្ងៃនេះ អ្នកដំណើរដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា អាចប្រើប្រាស់ Visa កាត របស់ពួកគេនៅទីតាំងពាណិជ្ជករជាង ២៣,៥00 នៅទូទាំងប្រទេស ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “អ្នកប្រើប្រាស់នៅជុំវិញពិភពលោកកំពុងផ្លាស់ប្តូរទៅរកការទូទាត់ដោយប្រើប្រាស់បច្ចេកវិទ្យា Contactless ពីព្រោះបច្ចេកវិទ្យាមួយនេះ អនុញ្ញាតិឲ្យការធ្វើប្រតិបត្តិការមានភាពរហ័ស និងមានសុវត្ថិភាព។ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញតម្រូវការអតិថិជន ដោយពង្រីកជម្រើសសម្រាប់ការទូទាត់ឆ្លងដែននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។” អ្នកស្រីបន្តទៀតថា ៖ “ដើម្បីគាំទ្រកំណើនទេសចរណ៍នៅកម្ពុជា ក្រុមហ៊ុន Visa ប្តេជ្ញាផ្តល់សិទ្ធិអំណាចដល់ម្ចាស់អាជីវកម្ម តាមរយៈការពង្រឹងសមត្ថភាព ព្រមទាំងផ្តល់ជូននូវវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ចុងក្រោយបំផុត សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ។ យើងសង្ឃឹមថា ដំណោះស្រាយថ្មីរបស់យើង នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថលឲ្យកាន់តែទូលំទូលាយ ស្របតាមប្រព័ន្ធអេកូទេសចរណ៍ និងឆ្លើយតបទៅនឹងចំណូលចិត្តរបស់អ្នកធ្វើដំណើរនាពេលបច្ចុប្បន្ន” ។


កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless មានសុវត្ថិភាពដូចគ្នាទៅនឹងប្រភេទកាតប្រើបន្ទះឈីបដូច្នោះដែរ ដោយវាបង្កើតលេខកូដប្រតិបត្តិការជាក់លាក់ ដែលប្រើបានតែម្តងគត់ ដើម្បីការពារព័ត៌មាននៃការទូទាត់។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless ក៏ធ្វើអោយប្រសើរឡើងនូវលំហូរសាច់ប្រាក់សម្រាប់ពាណិជ្ជករ និងកាត់បន្ថយការចាត់ចែងសាច់ប្រាក់ ខណៈ ដែលរយៈពេលប្រតិបត្តិការកាន់តែលឿន កាត់បន្ថយការតម្រង់ជួររង់ចាំ និងបង្កើនការលក់៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner