ឯកឧត្តម មៀច សុផាន់ណា បន្តដឹកនាំជាប្រធាន រួមនឹងក្បាលម៉ាស៊ីនថ្មី សម្រាប់អាណត្តិទី៤

ភ្នំពេញ៖ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា អាណត្តិចាស់បានបន្តដឹកនាំសហព័ន្ធអាណត្តិថ្មីទី៤ ពីឆ្នាំ២០២៤-២០២៨ បន្ទាប់ពីសមាជិកមានបោះឆ្នោតគាំទ្រឯកឧត្តម និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសរុប ២០រូប ។

នៅក្នុងមហាសន្និសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម មៀច សុផាន់ណា បាន មាន ប្រសាសន៍ថា នៅអាណត្តិថ្មីនេះ សហព័ន្ធបានសម្រេចជម្រុះចោលនូវសមាសភាព សមាជិកចាស់មួយចំនួន និងបានបញ្ជូលសមាសភាពថ្មីមួយចំនួន ដើម្បីរួមស្មារតី កម្លាំង គ្នាបន្តដំណើរការអភិវឌ្ឍវិស័យកីឡាយានយន្តកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ន សហព័ន្ធត្រូវបង់ថ្លៃ សមា ជិកភាពអន្តរជាតិ ដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមប្រកួតកីឡាយានយន្តអន្តរជាតិ ទាំងកម្រិតអាស៊ី និងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម មៀច សុផាន់ណា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការចូលរួមរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានចូល រួម ជួយគាំទ្រអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាឱ្យដើរឆ្ពោះ ទៅមុខ បន្តទៀត។

គួរបញ្ជាក់ថា មហសន្និបាតសហព័ន្ធកីឡាយានយន្តកម្ពុជាអាណត្តិទី៤ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ មានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ២០រូប ក្នុងនោះ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធ អមដោយអនុប្រធានចំនួន៦រូប រួមមាន៖ ឯកឧត្តម ទៀ ស្យាម, ឯកឧត្តម ហូ សិទ្ធិគុណ, លោក សូឃុន វីរក្ស, លោក វុង ពិលី, លោក សូ សុជាតិ និងលោក វង្ស សិរី ។ ចំពោះលោក ខៃ វណ្ណៈ ជាអគ្គលេខាធិការ អមដោយ អគ្គ លេខាធិការរង ៥រូប ហើយក្រៅពីនេះមានអគ្គហេរញ្ញិក និងសមាជិក ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner