ឯកឧត្តម សុខ សូកេន ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល ដឹកនាំ អនុវត្ដការងារចុះមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពបំផុត

កំពង់ធំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ ចាំបាច់ទទួលខុសត្រូវដឹកនាំ និងចាត់ចែងអនុវត្ដការងារចុះមូលដ្ឋានក្នុងឃុំរបស់ខ្លួន ផ្អែកតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពបំផុត ។ ជាពិសេសត្រូវសហការរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានឃុំ សង្កាត់នីមួយៗចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤នេះទៅ ឱ្យបានត្រឹមត្រូវ និង ក្ដាប់ឱ្យបាននូវសភាពការណ៍ជាក់ស្ដែងនៅតាមមូលដ្ឋានរៀងៗខ្លួន ។ ត្រូវកំណត់របបប្រជុំ និងធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារយ៉ាងតិចមួយត្រីមាសម្ដង មកលេខាធិការដ្ឋាន ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង ១០ និងក្រុមលេខាធិការដ្ឋាន នៃស្រុកបារាយណ៍ នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ។

ឯកឧត្តម សុខ សូកេន បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាការសម្រេចប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner