កម្ពុជា និងសហភាពអឺរ៉ុប ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសខួប លើកទី៧៤ នៃទិវាសហភាពអឺរ៉ុប បានអបអរសាទរដោយស្មោះ និងសូមជូនពរ ដល់ប្រជាជន និងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ឱ្យជួបតែសន្តិភាព សុភមង្គល និងវិបុលភាព។

នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ច សហ ប្រតិ បត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជានិងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្ត ទៅវិញទៅមក ផ្នែកនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក៏ដូចជាការរក្សាទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់នានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការ យ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីបុព្វហេតុ សន្តិ ភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ និងអន្តរជាតិ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner