ជំនន់ភ្លាមៗ សម្លាប់មនុស្ស ៦០នាក់ នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ កាលពីថ្ងៃសុក្រ ទឹកជំនន់ភ្លាមៗ ឬ Flash Flood បានសម្លាប់មនុស្ស ចំនួន ៦២នាក់ នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ដោយភាគច្រើន គឺជាស្រ្តី និងកុមារ។

មន្ត្រីបាននិយាយថា ជំនន់ភ្លាមៗបានហូរកាត់ខេត្ត Baghlan ជាមួយការធ្លាក់ភ្លៀងធ្លាក់ខ្លាំង ពេញមួយយប់ ហើយអ្នកស្រុកមិនបានត្រៀមខ្លួន សម្រាប់ជំនន់ Flash Flood នេះទេ។

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិប្រចាំខេត្តនេះ បានប្រាប់ AFP ថា ចំនួនអ្នកស្លាប់ប្រហែលជានឹងកើនឡើង បន្ថែមទៀត ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់, ប៉ូលីស និងកម្លាំងសន្តិសុខជាតិផ្សេងៗទៀត កំពុងស្វែងរកមនុស្សបាត់ខ្លួន ដែលអាចកប់នៅក្រោមភក់ និងកម្ទេចថ្ម។ ប្រភពបានបន្ថែមទៀតថា តង់, ភួយ និងអាហារ ជាបន្តបន្ទាប់ ត្រូវបានផ្តល់ជូន ដល់អ្នកដែលបាត់បង់ផ្ទះសម្បែង។

យោងតាមអាជ្ញាធរ បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែមេសាមក ទឹកជំនន់ភ្លាមៗ និងទឹកជំនន់ ជាបន្តបន្ទាប់ បានកើតមាន នៅក្នុងខេត្ត ចំនួន១០ នៃប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធតាលីបង់។ ដីស្រែចំការត្រូវបានជន់លិចក្នុងទឹក ខូចខាតផលដំណាំនានា នៅក្នុងប្រទេស ដែលប្រជាជន៨០ភាគរយ ពឹងផ្អែកលើវិស័យកសិកម្ម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner