សហគ្រាសមួយជាសហគមន៍សុខសាន្តក៏ជាប្រធានបទក្នុងកិច្ចពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងការងារជាមួយមន្រ្តីអង្គការអន្តរជាតិខាងការងារប្រចាំតំបន់
ភ្នំពេញ៖ទំនាក់ទំនងវិជ្ជាជីវៈ និងសហគ្រាសមួយជាសហគមន៍ សុខសាន្តមួយ ក៏បានក្លាយជាប្រធានបទមួយក្នុងកិច្ចពិភាក្សា ការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោកស្រី Chihoko Asada-Miyakawa ឧបកា រីអគ្គនាយកអង្គការអន្តរជាតិ ខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ(ILO)
ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបកាលពីរសៀល ថ្ងៃសុក្រទី១០ ខែឧសភា នៅទីស្តីការក្រសួងមន្រ្តីជាន់ខ្ពស់ ទាំងពីររូប បានផ្លាស់ប្តូរទស្សនៈគ្នា ពីកម្មវិធី ថ្នាក់ជាតិស្តីពីការ បណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្តោតលើយុវជន១,៥លាននាក់មកពីគ្រួសារក្រីក្រ ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការ អនុវត្តការហ្វឹកហ្វឺនកូនជាងជាដើមដែលជាចំណុចសំខាន់ក្នុងការកសាង និងជំរុញភាព ប្រសើរឡើងរបស់កម្មករនិយោជិត និងផលិតភាពការងារនៅកម្ពុជា។ជាមួយគ្នានេះ ប្រធានបទ នៃការ ពិភាក្សាលើទំនាក់ទំនងវិជ្ជាជីវៈ និងសហគ្រាសមួយ ជាសហគមន៍ សុខសាន្ត មួយ ក៏ត្រូវបានថ្នាក់ដឹកនាំទាំងពីរ ជជែក និងផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក។ប៉ុន្តែប្រភព ពុំបានបញ្ជាក់លំអិតអំពីខ្លឹមសារលំអិតលើចំណុចនេះឡើយ។
ក្នុងចំណោមដៃគូជាច្រើនរបស់ក្រសួងការងារ ,អង្គការអន្តរ ជាតិ ខាងការងារ គឺជាដៃគូដ៏សំខាន់របស់ក្រសួងមួយនេះ។បញ្ជាក់ពី ទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ លើគម្រោងជាច្រើន នៅ កម្ពុជាដែល រួមមាន គម្រោងរោងចក្រកាន់តែប្រសើរ គម្រោង ការងារសមរម្យ និងកិច្ចការងារកុមារជាដើម៕
ដោយ៖វណ្ណលុក