ផ្លូវបេតុងឡើងភ្នំអានសេះ ដែលខូចដោយសារជំនន់ទឹកភ្លៀងកំពុងសាងសង់ឡើងវិញ

ព្រះវិហារ៖ ផ្លូវបេតុងឡើងភ្នំអានសេះប្រវែង ១២០ម៉ែត្រ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀងហូរច្រោះដាច់កាលពីពេលកន្លងមក ឥឡូវកំពុងធ្វើការសាងសង់ឡើងវិញដោយកងកម្លាំងវិស្វកម្មកងទ័ពជើងគោក និងកងកម្លាំងវិស្វកម្មកងពល តូចអន្តរាគមន៍លេខ៧ ។ផ្លូវនេះមានសារៈសំខាន់សម្រាប់ការដឹកទំនិញ និងកសិផលផ្សេងៗស្ថិតនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ឆ្ពោះ ទៅច្រកអានសេះ ព្រំដែន កម្ពុជា-ថៃ ។

កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជានការរងកងទ័ពជើង មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣បានដឹកនាំក្រុមការងារ ចុះពិនិត្យការងារជួសជុលផ្លូវបេតុងឡើងភ្នំអានសេះ របស់កងវិស្វកម្មកងទ័ពជើងគោក។
ក្នុងឳកាសនេះឧត្ដមសេនីយ៍ឯក ស្រី ឌឹក បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនដល់ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើង គោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧កម្លាំងកងវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងដឹកនាំការដ្ឋានមួយនេះ។គ្រឿងបរិភោគទាំងនេះជាការចូលរួមបន្ថែមលើប្រាក់ម្ហូបប្រចាំថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ចំពោះការដ្ឋានដែលមានសភាពស្មុគស្មាញឧត្តមសេនីយ៍ឯក ស្រី ឌឹក បានកោត សរសើរចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែង របស់កងកម្លាំងវិស្វកម្ម កងទ័ពជើងគោក និងកម្លាំងកងវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ៧ ក្នុងការពន្លឿនការងារជួសជុលឡើងវិញ ជូនប្រជាពលរដ្ឋ ក្នុងការដឹកទំនិញ និងកសិផលផ្សេងៗមកកាន់ច្រកព្រំដែន៕
ដោយៈ សួន លីណា

ads banner