តំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មី និងប្រគល់ភារកិច្ចជូនដល់កងកម្លាំង
កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង កំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បាន ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងដាក់ចេញនូវទិសដៅ ការងារ ចំពោះមុខមួយចំនួន។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ភារកិច្ចមួយចំនួនជូនដល់កងកម្លាំងត្រូវអនុវត្ត ក្នុងនោះ ក្នុងកិច្ច សហ ប្រតិបត្តិការ បង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្ន្ងងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបាន ជោគជ័យ ។ចូលការពា រសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឱ្យទទួលបាន សុវត្ថិភាព និងសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ។ចូលរួមអនុវត្ត នូវ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងត្រូវចូលរួមក្នុង ដោះស្រាយជូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាព លំបាកខ្វះខាតតាមលទ្ធភាពអាចធ្វើទៅបានជូន បងប្អូនឱ្យបាន ទាន់ពេលវេលា ។
ក្នុងឱកាសនេះដែរនាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ប្រកាស គាំទ្រយ៉ាងពេញទំហឹងនូវគម្រោងស្ថាបនាព្រែកជីក ហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ដើម្បីបម្រើ ឱ្យវិស័យសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ ប្រជាជន កម្ពុជា ៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា