រថភ្លើងល្បឿនលឿនបំផុតបស់ជប៉ុន រត់បាន ៥០០គីឡូម៉ែត្រក្នុង១ម៉ោង

រថភ្លើងល្បឿនលឿនបំផុតរបស់ជប៉ុន Yamanashi Meglev អាចធ្វើដំណើរបាន៥០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬជាង១គីឡូម៉ែត្រ ក្នុងពេលតែ៧វិនាទីប៉ុណ្ណោះ។ នេះបើតាមលទ្ធផល នៃដំណាក់កាលសាកល្បង ដែលត្រូវបានផ្សព្វផ្សាយ នាពេលថ្មីៗនេះ។

បើតាមផេក Top Daily Story បានចេញផ្សាយ កាលពីសប្តាហ៍មុនថា រថភ្លើង Yamanashi Maglev ជារថភ្លើងលឿនបំផុតក្នុងពិភពលោក ដែលដំណើរការដោយបច្ចេកវិទ្យា Magnetic Levitation ជាបច្ចេកវិទ្យាជំរុញឲ្យរថភ្លើងរត់បានលឿន។

លោក Yukio Takashashi អ្នកគ្រប់គ្រងទូទៅនៅមជ្ឈមណ្ឌលសាកល្បងរថភ្លើង បានបញ្ជាក់ថា ល្បឿនខ្ពស់បំផុតរបស់វាអាចដល់ ៦០០គីម៉ែត្រ។

អ្នកផលិតមាតិកា លោក Tom Scott ដែលបានសាកល្បងជិះរថភ្លើងមួយគ្រឿងនេះ បាននិយាយថា លោកគិតថា នេះគឺជារថភ្លើងលឿនបំផុត មិនធ្លាប់មាន ហើយសម្លេងវា លឺខ្លាំងជាងរថភ្លើងធម្មតា ដោយមានសម្លេងលឺតិចជាងយន្តហោះបន្តិចបន្តួចប៉ុណ្ណោះ។

ក្រុមហ៊ុន Central Japan Railway Co. បាននិយាយថា ខ្លួនគ្រោងបើកដំណើរការរថភ្លើង Maglev រវាងទីក្រុង Tokyo និង ទីក្រុង Nagoya ក្នុងឆ្នាំ ២០២៧ ប៉ុន្តែ ក្រោយមក ក៏សម្រេចព្យាពេលរហូតដល់ ឆ្នាំ២០៣៤ ចំពេលមានការប្រឆាំង ទាក់ទងផលប៉ះពាល់បរិស្ថាន ពីសំណាក់រដ្ឋបាល នៅតំបន់កណ្តាល Shizuoka។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mainichi កាលពីខែមីនា៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner