រថយន្ត Honda លក់នៅវៀតណាមមានបញ្ហាបូមសាំង
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រុមហ៊ុនជប៉ុន Honda បានប្រកាសប្រមូលរថយន្តដែលកំពុងដាក់លក់នៅប្រទេសវៀតណាម ចំនួន ១៤០០០គ្រឿង មកវិញ ដោយសារតែឡានទាំងនោះ មានបញ្ហាបូមសាំង។ នេះបើតាមការចេញផ្សាយរបស់ VNexpress ។
ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមមួយនេះ ក្រុមហ៊ុន Honda បានបញ្ជាក់ថា បូមសាំងដែលមានបញ្ហាត្រូវបានផលិតនៅក្នុងចន្លោះ ពីឆ្នាំ ២០១៧ ដល់ ២០១៩ ហើយម៉ូដែលដែលមានបញ្ហា មានដូចជា Honda Jazz, Civic, CR-V, Accord, និង City។ ក្រុមហ៊ុននេះបន្ថែមថា ម៉ូឌុលបូមប្រេង មិនដំណើរការ ម៉ាស៊ីនអាចនឹងមិនដំណើរការ ឬ អាចឈប់នៅពេលបើកបរ ដែលអាចបង្កគ្រោះថ្នាក់។
យ៉ាងណាមិញ មិនទាន់មានការរាយការណ៍អំពីករណីអ្នកប្រើប្រាស់ មានបញ្ហាគ្រោះថ្នាក់ ដោយសារតែបញ្ហានេះ នៅឡើយទេ គិតត្រឹមថ្ងៃសៅរ៍ ចុងសប្តាហ៍៕
ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ