ផ្លូវទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអាងទឹកត្រពាំងថ្ម ត្រូវបានជួសជុល
បន្ទាយមានជ័យ៖ កំណាត់ផ្លូវទៅកាន់រមណីយដ្ឋានអាងទឹក ត្រពាំង ថ្ម តំបន់ប្រវត្តិសាស្ត្រ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយ មានជ័យ ដែលរងការខូចខាតដោយអន្លើៗ ព្រោះ អាយុ កាលនៃការប្រើប្រាស់ និងធម្មជាតិ ខណៈនេះកំពុងត្រូវ បាន ជួសជុល ដោយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។
លោក ឃ្លោក នួយ អភិបាលរងខេត្តក្នុងនាមឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញ ទៅពិនិត្យការដ្ឋាន នេះ កាលពីថ្ងៃអាទិត្យ ។លោកថា ផ្លូវនេះ រងការខូចខាតដោយ អន្លើព្រោះអីដល់អាយុកាលដែលចាំបាច់ធ្វើការស្ដារជួសជុល។
ជាការកត់សម្គាល់កំណាត់ផ្លូវទៅអាងទឹកត្រពាំងថ្ម មិនត្រឹមតែ មានសារៈសំខាន់ សម្រាប់ការធ្វើដំណើរ របស់ប្រជាជនក្នុង តំបន់ប៉ុណ្ណោះទេ តែជា ហេដ្ឋារចនាសម័្ពន្ធ បម្រើ ឱ្យការដឹកជញ្ជូន កសិផល ទំនិញសព្វសារពើ ទៅកាន់ ខេត្ត បាត់ដំបង ឧត្តរមានជ័យ និងខេត្តសៀមរាប ប៉ុណ្ណោះទេ តែកំណាត់ នេះ ក៏បម្រើឱ្យវិស័យទេសចរណ៍ផងដែរ ។
បច្ចុប្បន្នអាងទឹក ត្រពាំង ថ្ម ក្រៅពីជាទីដែលទេសចរជាតិ អន្តរជាតិ មកគយគន់សត្វ ស្លាប មកទស្សនាទិដ្ឋភាពផ្ទៃទឹកដ៏ធំល្វឹងល្វើយឬមក មុជទឹក កម្សាន្តនៅថ្ងៃបុណ្យ ថ្ងៃចុងសប្ដាហ៍ អាងទឹកត្រពាំងថ្មីក៏ជា រមណីយដ្ឋាន ប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩ ។ខ្មែរក្រហមបានបង្ខំឱ្យប្រជា ជន មកធ្វើការជាទម្ងន់ និងសម្លាប់ចោលជាច្រើននាក់ នៅ ការ ដ្ឋានមួយនេះ។
ដើម្បីធានាភាពរឹងមាំកំណាត់ផ្លូវទៅអាងត្រពាំងថ្មដែលកំពុងធ្វើការជួសជុលដោយមន្ទីរសាធារណការនេះមានប្រវែង ៤៥០ ម៉ែត្រ ដោយចាក់ជាបេតុង ។លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារ នឹងធ្វើការ ជួសជុលផ្លូវនេះជាបណ្ដើរៗបន្ត ទៀតរហូតបញ្ចប់ គោលដៅ គម្រោងស្ដារឡើងវិញនូវប្រព័ន្ធផ្លូវនៅស្រុកភ្នំស្រុកទាំងមូល៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន