ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជ ពិធី ចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសាលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជា អម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយ មានខ្លឹមសារដូចខាងក្រោម ៖

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តមសិរីជយាភិរម្យនៃព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ដែល នឹង ឈានចូលមកដល់នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងក្នុងនាម ទូលព្រះបង្គំជាខ្ញុំផ្ទាល់ នឹងភរិយា សូម ព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ នឹងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដែលជានិច្ចកាល ព្រះអង្គទ្រង់បានបំពេញនូវព្រះ រាជ កិច្ចក្នុងវិស័យការទូត អប់រំ សង្គមកិច្ច សុខាភិបាល វប្បធម៌ និងសាសនា ប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះរាជ ហឫទ័យសណ្តោសដ៏ថ្លៃថ្លា នាំមកនូវភាពសុខដុម ក្នុងសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើស្មារតី ពូនជ្រំនូវមរតកដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ។

ឆ្លើយតបនឹងការលះបង់ព្រះកាយពលនិងការចូលរួមតស៊ូរបស់ ព្រះករុណាថ្លៃវិសេស ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ប្តេជ្ញាបន្តជំរុញនឹងពន្លឿនការចុះបញ្ជីដីធ្លីនិងការ ចេញ បណ្ណកម្មសិទ្ធិដីធ្លី បង្ហើយ សេវាគាប់ចិត្ត និងបរិយាកាស មិនមាន វិវាទ ទៅជាបួសរយ៉ាងដើម្បីទ្រទ្រង់ឫស កែវនៃសុខ សន្តិភាព សំដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជា ប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុ ស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណា ចក្រ កម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី ព្រម ទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ជា ពិសេសព្រះបារមីនៃព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហន ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គប្រោះព្រំប្រោសប្រទាន ព្រះ រាជសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ បវរមហា ប្រសើរថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា សូមមានព្រះ ជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះ កាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ ដ៏ ក្សេមក្សាន្ត ត្រជាក់ត្រដ៏ សុខដុមរមនា របស់ប្រជា រាស្ត្រ ខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។ សូម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់ បំផុត ស្មើជីវិតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner