យានយន្តល្មើសចំនួន២៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖កាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤ ទូទាំងប្រទេស សមត្ថកិច្ច បានដាក់គោលដៅចំនួនសរុប៤៩គោលដៅ ដើម្បី ត្រួត ពិនិត្យការអនុវត្តច្បាប់ចរាចរណ៍។ ក្នុងសកម្មភាពនេះ មាន យានយន្តចូលគោលដៅចំនួន២៨៨គ្រឿង ក្នុងនេះរថយន្តតូច ៣៦គ្រឿង ម៉ូតូ២៤៣គ្រឿង ។ការត្រួតពិនិត្យបានរកឃើញយានយន្តល្មើសសរុបចំនួន២៧៩គ្រឿង ក្នុងនេះរថយន្តតូច៣៦គ្រឿង និងម៉ូតូ ចំនួន២៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅ ទូទាំងប្រទេស ។ នេះបើយោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរ បាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹត បន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

របាយការណ៍ដដែលបន្តថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ៕

ដោយ៖ ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner