ខេត្តកំពង់ធំ ត្រៀមសាងសង់ស្តូបតេជោសន្តិភាព

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានត្រៀមសាងសង់ស្តូបតេជោ សន្តិភាព ដែលមានទីតាំងនៅសួនអាពាហ៍ពិពាហ៍ ក្នុងភូមិ ត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។ការចាប់ផ្តើម សាងសង់នៅពេលណាពុំទាន់កំណត់នៅឡើយ ខណៈបច្ចុប្បន្ន ដំណើររៀបចំ យន្តការ ការងារការដ្ឋានប្រវត្តិសាស្រ្តនេះជា មុន សិន។

កាលពីថ្ងៃទី១៣ ខែឧសភា នៅសាលប្រជុំខេត្តកំពង់ធំ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានដឹកនាំ កិច្ចប្រជុំ ការងារ ត្រៀមសាងសង់ស្តូបតេជោសន្តិភាព។កិច្ចប្រជុំផ្តោតលើ ប្រាំបីចំណុច។ក្នុងនេះទី១-ការសិក្សាលើប្លង់ គោលស្ថាបត្យ កម្ម នៃស្តូបតេជោសន្តិភាព ត្រូវធ្វើការពិភាក្សា និងពិគ្រោះយោបល់ ជាមួយ ក្រុមការងារសិក្សាស្រាវជ្រាវ  ដែលមានស្ថាបត្យកម្ម។ ទី២-រៀបចំយន្តការមួយដែលមានសមាសភាពច្បាស់ លាស់ អ្នកដឹកនាំ និងសមាជិក ជាអ្នកជំនាញ។ ទី៣-រៀបចំប្រមែ ប្រមូលប្រវត្តិ ខ្លឹមសារ រឿងរ៉ាវព្រឹត្តិការណ៍ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្របស់រដ្ឋបាលខេត្តឬអង្គភាពនីមួយៗ ឱ្យបាន ជាអតិបរមា សម្រាប់យកមក ធ្វើការ ជ្រើសរើស សម្រិតសម្រាំង ។ ទី៤-ត្រូវយកព្រឹត្តិការណ៍ទាំងអស់នេះមកសម្រិតសម្រាំង បំប្លែងពីខ្លឹមសារ អក្ខរាវិរុទ្ធ ពីសម្ភារៈមកជា រូប ភាព គំនូរ និងចម្លាក់។ ទី៥-រដ្ឋបាលខេត្តអាចរៀបចំជាសិក្ខាសាលា ឬវេទិកានានា ដើម្បីប្រមូលធាតុចូលពីគ្រប់មជ្ឈដ្ឋាន ឱ្យបាន ស៊ីជម្រៅ លើខ្លឹមសារចម្លាក់ ២ ភាគ ៣ របស់រដ្ឋបាលខេត្ត នីមួយៗ បង្កើតជាទម្រង់ និងខ្លឹមសារឱ្យមានការឯកភាពគ្នា សំដៅចារឹក ខ្លឹមសារចម្លាក់ជាភាសាយូរអង្វែង។ ទី៦-ដំណាក់ កាលចុងក្រោយជាដំណាក់កាលពិនិត្យកែសម្រួល សម្រេច ដែលទាមទារឱ្យ មានការកសាងឯកសារ មួយឡើងវិញ។ទី៧-ខ្លឹមសារដែលត្រូវណែនាំ ត្រូវមានការចាប់អារម្មណ៍ខ្លឹមសារ ចម្លង និងចម្លាក់ ព្រមទាំង ខ្លឹមសារដែលត្រូវរៀបចំថ្មីជាប្រវត្តិ និងកែច្នៃ។ការសាងសង់ស្តូបតេជោសន្តិភាពជាព្រឹត្តិការណ៍ ថ្មីជាប្រវត្តិ សាស្ត្រដែលលើកមុខមាត់ ខេត្តកំពង់ធំក្នុងប្រទេស កម្ពុជាលើឆាកអន្តរជាតិ។

ចំណុចទី៨ ដែលជាចំណុចសំខាន់ គឺការកៀរគរថវិកា សប្បុរជន សម្រាប់ការសាងសង់ស្តូបតេជោសន្តិភាព ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ស្តូបតេជោសន្តិភាព គឺជាការរំលឹកដល់ព្រឹត្តិការណ៍ ដែល ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា។នៅរាជធានី ភ្នំពេញវិមានឈ្នះ ឈ្នះ ត្រូវបានសាងសង់ ឡើងនៅទល់មុខនឹងពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌ ជ្រោយ ចង្វា ៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា

ads banner