អាជ្ញាកណ្តាលកីឡាវាយកូនគោលកម្ពុជា៤រូបបញ្ចប់វគ្គអាជ្ញាកណ្តាលគ្រប់គ្រងការប្រកួត និងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ដោយជោគជ័យ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អាជ្ញាកណ្តាលកីឡាវាយកូនគោកម្ពុជា ៤រូប អះអាងថា បានបញ្ចប់វគ្គសិក្ខាសាលាការគ្រប់គ្រងការប្រកួត និងនិងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ ដែលចូលរួមចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ីដោយជោគជ័យ ។

លោក សួន វិសាល អាជ្ញាកណ្តាលកីឡាវាយកូនគោលមួយរូប ដែលបានទៅចូលរួម បានគូសបញ្ជាក់ថា វគ្គសិក្ខាសាលានេះមានសិក្ខាមចូលរួមសរុប ៦៥រូប មាន ៧ប្រទេសដូចជា៖ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា តៃវ៉ាន់ ប៉ាគីស្ថាន ហ្វីលីពីន និងម៉ាឡេស៊ីម្ចាស់ផ្ទះ។ សម្រាប់គ្រូឧទ្ទេសដែលជាគ្រូបង្គោលមកពីអង់គ្លេស កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ភីលីពីន។

លោក សួន វិសាល អាជ្ញាកណ្តាលកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា សិក្ខាសាលរយៈពេល៣ថ្ងៃនេះ អាជ្ញាលកណ្តាលកម្ពុជាយើង បានសិក្សាយ៉ាងយកចិត្តទុកដាក់ទៅលើមេរៀន ជាច្រើនមានដូចជា៖សម្រាប់ថ្ងៃទី៩ ថ្ងៃដំបូង ១. សិល្បៈនៃការធ្វើជាអាជ្ញាកណ្តាលកីឡាវាយកូនគោល ២. ការជជែកពិភាក្សាករណីសិក្សាតាមវីដេអូឃ្លីប (ទិដ្ឋភាពជាក់ស្តែងដែលអាជ្ញាកណ្តាលនឹងជួបប្រទះក្នុងពេលប្រកួត) ៣. ការអនុវត្តផ្ទាល់ទាក់ទងនឹង ឧបសគ្គមិនអាចរំកិលបានបណ្តោះអាសន្ន (ហៅជាភាសាអង់គ្លេសថា TIOs)៤. នីតិវិធីទូទៅរបស់គណៈកម្មការប្រកួត៥. លក្ខខណ្ឌការប្រកួត និងច្បាប់ទីលាន ៦. វិធីសាស្ត្រកំណត់ព្រំ និងការរៀបចំទីលានប្រកួត។ ថ្ងៃទី ១០ ឧសភា មេរៀន១. ការអនុវត្តផ្ទាល់៖ ដើរតួរជាអាជ្ញាកណ្តាលកាត់សេចក្តី នៅតាមទីតាំងទាំង ៥ នៃទីលានប្រកួត (១) តំបន់ធី Teeing-Area (២) តំបន់ទូទៅ General Area (៣) តំបន់ពិន័យ Penalty Area (៤) តំបន់ឧបសគ្គខ្សាច់ Bunker និង (៥) តំបន់ហ្គ្រីន Green ។២. ករណីត្រូវផ្អាកការប្រកួត និងជម្លៀសកីឡាករពីស្ថានភាពគ្រោះថ្នាក់ ៣. វិធីសាស្ត្រនានាទាក់ទងនឹងល្បឿននៃការប្រកួត៤. ចំណាប់ផ្តើមនៃការប្រកួត និងការកត់ត្រាពិន្ទុ និងលទ្ធផល។សម្រាប់ថ្ងៃទី ១១ ឧសភា ដែលជាថ្ងៃបញ្ចប់ គឺទស្សនៈកិច្ចទីលានកូនគោល ២ កន្លែង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងសហប្រតិបត្តិការនាពេលអនាគត។ លោកថា ឆ្លងកាត់សិក្ខាសាលបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ អត្ថប្រយោជន៍ដែលអាជ្ញាកណ្តាលកម្ពុជាយើងទទួល គឺ ១. ទទួលបានខ្លឹមសារមេរៀន និងការអនុវត្តជាក់ស្តែងពីគ្រូជំនាញ និងមានបទពិសោធកម្រិតសាកល ដើម្បីពង្រឹងជំនាញអាជ្ញាកណ្តាល
២. ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាកណ្តាលក្នុងតំបន់ និងស្ថាប័នអនុវត្តច្បាប់កីឡាវាយកូនគោលកម្រិតសាកល ៣. កសាងបាននូវសក្តានុពលភាពកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យច្បាប់កីឡាវាយកូនគោល ៤. ក្លាយជាធនធានបណ្តុះបណ្តាលបន្តដល់អាជ្ញាកណ្តាលកម្រិត ១ និងកម្រិត២ ក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា អាជ្ញាកណ្តាលកម្ពុជា៤រូបដែលទៅចូលរួមវគ្គអាជ្ញាកណ្តាលគ្រប់គ្រងការប្រកួត និងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣នៅប្រទេសម៉ាឡេស៊ី មាន លោក សួន វិសាល លោក នួន អង្គារ ឬទ្ធិ លោក ខេន ញ៉ាន និង ណែត ផាន់ណាវង្ស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤៕

រូបភាព ៖ សហព័ន្ធកីឡាវាយកូនគោល
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner