អាកាសចរណ៍ Emirates Group ចំណេញ៨ពាន់លានដុល្លារ ក្រោយចប់កូវីដ

ក្រុមហ៊ុនអាកាសចរណ៍ Emirates Group របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ចំណេញ ជាង៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ក្រោយបញ្ចប់ឆ្នាំជំងឺរាត្បាតកូវីដ១៩។

Emirates Group បានប្រកាសនៅថ្ងៃច័ន្ទថា កាលពីឆ្នាំ២០២៣ ខ្លួនចំណេញបានជាង ៥ពាន់លានដុល្លារ កើនឡើង ៧១ភាគរយ ហើយ ចំណេញ៣ពាន់លានដុល្លារនៅឆ្នាំ២០២២។ នេះជាការចំណេញមិនធ្លាប់មានតាំងពីវិបត្តិវីដ១៩មក។ ក្រុមហ៊ុននេះបានអះអាងថា នៅឆ្នាំ២០២១ ខ្លួនខាតជាង ១ពាន់លានដុល្លារ ហើយថែមមានទាំងបានបញ្ឈប់បុគ្គលិកទៀតផង។

កាលពីខែមុន Emirates Group ប្រកាសពីការសាងសង់ចំណតអាកាសយានដ្ឋានថ្មី តម្លៃជិត ៣៥ពាន់លានដុល្លារ នៅជាយក្រុងឌុយបៃ ហើយវានឹងនឹងក្លាយជាព្រលានធំបំផុតរបស់ពិភពលោកដោយទទួលអ្នកដំណើរបាន ២៦០លាននាក់ ក្នុងមួយឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner