តើប្រទេសកម្ពុជាយើងត្រូវបានបញ្ចូលទៅក្នុងផែនទីពិភពលោកដំបូងនៅឆ្នាំណា?
ក្រុមបស្ចិមលោកចាប់ផ្ដើមមានទំនាក់ទំនងលើកដំបូងជាមួយអាណាចក្រខ្មែរ គឺចាប់ពីដើមសតវត្សរ៍ទី១៦ ពោលគឺនៅចុងរជ្ជកាលព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) និងដើមរជ្ជកាលព្រះបាទស្រីជេដ្ឋា-ស្ដេចកន (១៥១២-១៥២៥)។
អឺរ៉ុបចូលចិត្តរស់នៅប្រទេសកម្ពុជា និងបានកត់ត្រារឿងរ៉ាវជាច្រើនអំពីកម្ពុជាផងដែរ។ នៅគ្រិស្ដសករាជ ១៥១១ ពួកព័រទុយហ្កាល់បានកត់ត្រាឈ្មោះប្រទេសកម្ពុជាចូលទៅក្នុងសៀវភៅរបស់ពួកគេ។
លុះដល់គ្រិស្ដសករាជ ១៥២៧ ពួកគេបានគូរផែនទីប្រទេសកម្ពុជាទៅក្នុងផែនទីសមុទ្រ និងកំពង់ផែសំខាន់ៗ ដោយបានសរសេរឈ្មោះប្រទេសកម្ពុជាថា «Cambuxa»។
សូមជម្រាបថា នៅសម័យក្រោយៗមកទៀត ពេលខ្លះប្រទេសកម្ពុជាត្រូវបានពួកអឺរ៉ុបសរសេរនៅលើផែនទីថា «Camboya»៕
ប្រភព: ឯកសារស្រាវជ្រាវ
#សច្ចធម៌ប្រវត្តិសាស្រ្ត #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ផែនទីកម្ពុជា