លុចសំបួក្លាយជាប្រទេសដំបូងគេលើពិភពលោក មិនយកលុយសេវាដឹកជញ្ជូនសាធារណៈ

លុចសំបួ៖ លុចសំបួរបានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលមិនយកលុយចំពោះការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ខណៈដែលប្រទេសតូច និងមានទ្រព្យសម្បត្តិច្រើនរបស់សហភាពអឺរ៉ុបនេះ ព្យាយាមជួយពលរដ្ឋមានជីវភាពមិនសូវធូរធារ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ក្រសួងដឹកជញ្ជូនលុចសំបួបានបញ្ជាក់ថា វាជាលើកដំបូងបង្អស់ ដែលការសម្រេចចិត្តបែបនេះ បានគ្របដណ្តប់នៅទូទាំងប្រទេសទាំងមូល។ ការមិនយកលុយសម្រាប់សេវាដឹកជញ្ជូនសាធារណៈនេះ ត្រូវបានគេចាត់ទុកថា ជា “វិធានការសង្គមដ៏សំខាន់” ដែលនឹងជួយគាំទ្រដល់គ្រួសារប្រហែល ៤០ភាគរយ អាចសន្សំលុយបានប្រហែល ១១០ដុល្លារក្នុងមួយឆ្នាំ។

វិធានការនេះទៀតសោត គឺជាផ្នែកមួយនៃផែនការដែលមានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក្រុមកម្មករបម្រើការផ្នែកដឹកជញ្ជូន បានបង្ហាញការព្រួយបារម្ភ ពីព្រោះវិធានការនេះ អាចនឹងប៉ះពាល់ដល់សុវត្ថិភាពការងាររបស់ពួកគេ។

គួរបញ្ជាក់ថា រថយន្តឯកជន គឺជាមធ្យោបាយដឹកជញ្ជូនដែលប្រើប្រាស់ច្រើនបំផុតនៅក្នុងរដ្ឋធានី Grand Duchy របស់ប្រទេសលុចសំបួ ក្នុងនោះការធ្វើដំណើរផ្នែកអាជីវកម្មមានចំនួន ៤៧ភាគរយ និងការដឹកជញ្ជូនផ្នែកកម្សាន្តមានចំនួន ៧១ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner