ក្រុមហ៊ុន OpenAI បញ្ចេញម៉ូដែលថ្មី ChatGPT-4o ជាផ្លូវការ

សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន OpenAI របស់ Microsoft នៅថ្ងៃអង្គារនេះ បានបញ្ចេញការអាប់ដេតចុងក្រោយ ដែលធ្វើឱ្យបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) របស់ខ្លួន កាន់តែមានលក្ខណៈដូចមនុស្ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន សម្រាប់កម្មវិធី ChatGPT ដែលនឹងអនុញ្ញាតឱ្យមនុស្សទាំងអស់ចូលប្រើប្រាស់ដោយឥតគិតថ្លៃ ទោះបីមាន ឬគ្មានអ៊ីនធឺណិតក៏ដោយ។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន OpenAI លោកស្រី Mira Murati បាននិយាយថា យើងពិតជារំភើបខ្លាំងណាស់ ក្នុងការនាំយកម៉ូដែលថ្មី GPT-4o ដោយឥតគិតថ្លៃ ទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់យើង។ ក្រុមហ៊ុន OpenAI ក៏បានបញ្ជាក់ដែរថា ម៉ូដែលថ្មី GPT-4o ដែលអក្សរ “O” តំណាងឱ្យ omni នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងផលិតផលរបស់ OpenAI ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ដោយអតិថិជនដែលបង់ប្រាក់ អាចមានលទ្ធភាពប្រើប្រាស់ឧបករណ៍នេះគ្មានដែនកំណត់។

OpenAI បន្ថែមថា ម៉ូដែលថ្មី GPT-4o នេះ អាចបង្កើតមាតិកា ឬយល់ពាក្យបញ្ជាជាសំឡេង អត្ថបទ ឬក៏រូបភាព ចំនុចពិសេសបំផុតនោះ ម៉ូដែលថ្មីនេះអាចជួយដល់អ្នកមានពិការភាពបានច្រើន ដោយវាអាចរៀបរាប់ច្បាស់ៗ ពាក់ព័ន្ធនឹងសំណួររបស់មនុស្ស និងអាចដោះស្រាយលំហាត់គណិតវិទ្យាលំបាកៗបានផងដែរ។ ក្រុមហ៊ុន OpenAI បន្តថា GPT-4o នេះទៀតសោត ក៏មានលក្ខណៈដូចគ្នាទៅនឹងការអាប់ដេតពីមុនផងដែរ នៅពេលនិយាយអំពីការសរសេរអត្ថបទ, ហេតុផល និងការសរសេរកូដកុំព្យូទ័រ ហើយកំណត់ស្តង់ដារឧស្សាហកម្មថ្មីសម្រាប់ការសន្ទនាច្រើនភាសា សំឡេង និងចក្ខុវិស័យ។

គួរបញ្ជាក់ផងដែរថា ការអាប់ដេតរបស់ក្រុមហ៊ុន OpenAI នាពេលនេះ កើតឡើងមួយថ្ងៃមុនពេលក្រុមហ៊ុន Google ត្រូវបានគេរំពឹងថា នឹងប្រកាសបញ្ចេញ Gemini ដែលជាឧបករណ៍ AI ផ្ទាល់ខ្លួន របស់ខ្លួន ដែលនឹងចូលខ្លួនមកប្រកួតប្រជែងជាមួយ ChatGPT៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner