រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រកាសដកតំណែងមន្ត្រីណាដែលឡើងដោយសារការ «រត់ការ» (Video Inside)

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានប្រកាសដកតំណែងមន្ត្រីរូបណាដែល «រត់ការ» ដើម្បីទទួលបានតួនាទីនៅក្នុងក្របខណ្ឌក្រសួងបរិស្ថាន។

ការប្រកាសរបស់លោករដ្ឋមន្ត្រីបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានកំណត់អាទិភាព «ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ» ជាកត្តាចំបងដោយមន្ត្រីរាជការជ្រើសរើសចូលបំរើក្នុងក្រសួង និងស្ថាប័ន គឺជាមន្ត្រីមានសមត្ថភាព, មានគុណភាព និងមានប្រសិទ្ធភាព ដោយមិនមែនជាមន្ត្រីដែលត្រូវឡើងតំណែង ដោយអំពើសូកប៉ាន់ណាមួយឡើយ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា «បើការដំឡើងឋានៈដល់អ្នកណាមួយដោយការហ៊ានចាយលុយ គឺខ្ញុំសូមដកតំណែងនោះវិញ»។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ការតំឡើងឋានៈរបស់មន្ត្រី គឺធ្វើឡើងតាមរយៈសមត្ថភាព ចំណេះដឹង បទពិសោធន៍ការងារ និងការទទួលខុសត្រូវរបស់មន្ត្រីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ads banner