នាយករដ្ឋមន្ត្រីស្លូវ៉ាគីត្រូវបានបាញ់ ឲ្យរងរបួសធ្ងន់

ប្លាទីស្លាវ៉ា៖ លោក Robert Fico នាយករដ្ឋមន្ត្រីនៃប្រទេសស្លូវ៉ាគី ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ក្រោយពេលត្រូវបានគេបាញ់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃពុធ។

ព័ត៌មានចុងក្រោយបង្ហាញថា បុរសវ័យ ៥៩ឆ្នាំរូបនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអាចមានគ្រោះថ្នាក់ដល់អាយុវជីវិត ខណៈដែលោកនាយករដ្ឋមន្ត្រីត្រូវបានវះកាត់ ជាច្រើនម៉ោង នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក Matus Sutaj Estok ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីយប់មិញ។

រដ្ឋាភិបាល នៃប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបកណ្តាលមួយនេះ បានចាត់ទុកថា ជាការវាយប្រហារផ្នែកនយោបាយ។ ពិភពលោក រួមមានទាំង សហភាពអឺរ៉ុប សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសថ្កោលទោស ចំពោះការបាញ់ប្រហារនេះ។ នគរបាលបានចាប់ខ្លួនជនសង្ស័យ នៅកន្លែងកើតហេតុ ស្ថិតក្នុងទីក្រុង Handlova។ ជនសង្ស័យគឺជាអ្នកនិពន្ធ វ័យ៧១ឆ្នាំ ប៉ុន្តែ មិនត្រូវបានបង្ហាញលម្អិតពីឈ្មោះ និងព័ត៌មានបន្ថែម ជាងនេះទេ។

លោក នាយករដ្ឋមន្ត្រី Fico និង គណបក្សឆ្វេងនិយម Smer-SD របស់លោកបានឈ្នះការបោះឆ្នោតសកល កាលពីខែកញ្ញាឆ្នាំមុន ហើយបានក្លាយជានាយករដ្ឋមន្ត្រី បួនសម័យកាល។ លោក Fico ត្រូវបានគេអះអាងថា ប្រកាន់គោលនយោបាយការបរទេស ពេញចិត្តចំពោះវិមានក្រឹមឡាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner