អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី ចែករំលែកបទពិសោធន៍គ្នានៅកម្ពុជា
ភ្នំពេញ៖ អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី សាំងហ្គារពួរ និងវៀតណាម បានជួបជជែកពិភាក្យាគ្នាដើម្បីចែរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ការចែករំលែកនេះធ្វើឡើងនៅសន្និសីទអន្តរជាតិ អនាគតនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី អភិក្រមបែបសហការ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។
លោក មាស សាវ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីសម្រុះសម្រួលវិវាទនៅកម្ពុជា បានបញ្ជាក់ឱ្យដឹង គោលបំណងសន្និសីទអន្តរជាតិនេះ ធ្វើឡើងចង់ផ្តល់សារទៅដល់អ្នកអនុវត្តន៍បែបអាជីព សំរាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យយល់កាន់តែច្បាស់អំពីដំណើរការ ក៏ដូចជាបទពិសោធន៍ពីប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានភាគីឥណ្ឌុនេស៊ី សាំងហ្គារពួរ វៀតណាម បានចូលរួមធ្វើការចែករំលែក។ ជាមួយគ្នានេះផងដែរ តាមរយៈសន្និសីទនេះ ចង់ផ្ញើសារទៅដល់អ្នកអនុវត្តន៍ នៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថាននៅក្នុងយុគ្គសម័យកាលបច្ចុប្បន្ន ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនសំរាប់ដោះស្រាយវិវាទសហគមន៍ គ្រួសារ ក្នុងប្រទេសនោះទេ ប៉ុន្តែយើងចង់បន្ថែមកម្រិតថែមទៀតថា បច្ចុប្បន្ននេះអន្តរជាតិបានដើរទៅដល់ ដំណាក់កាលមួយគឺគេយកយន្តការដោះស្រាយវិវាទក្រៅប្រពន្ធតុលាការនេះសំរាប់ដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ ឬវិវាទឆ្លងដែនផងដែរ។
លោក បញ្ចាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានគំរោងដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី ទៅលើការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក ផ្តល់នូវការប្រតិបត្តិល្អ ពីប្រទេសនីមួយៗ ។
លោកបណ្ឌិត សាបេឡា កាយ៉ូ (Sabela Gayo) ប្រធានក្រុមប្រឹក្សាដោះស្រាយក្រៅវិវាទរបស់ប្រទេសឥណ្ឌូនេស៊ី (IDB)បានគូសបញ្ជាក់ថា សន្និសីទអន្តរជាតិ អនាគតនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី អភិក្រមបែបសហការ គឺបានសហការជាមួយនិងមជ្ឈមណ្ឌលក្នុងការដោះស្រាយវិវាទក្រៅប្រពន្ធតុលការកម្ពុជា ដើម្បីលើកកម្ពស់នៅក្នុងយន្តការនៃការដោះស្រាយក្រោវិវាទប្រព័ន្ធតុលាការ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការដោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្នុងតំបន់ទាំងមូល។
លោកបន្តថា នៅពេលអនាគតលោកមានជំនឿជឿជាក់យ៉ាងមុតមាំថា ស្ថាប័ន IDB របស់ឥណ្ឌូនេស៊ីជាមួយនិង កម្ពុជា រួមជាមួយនិងប្រទេសសាំងហ្គារពួរ និងវៀតណាម និងធ្វើការជាមួយគ្នាប្រកបដោយកិច្ចសហប្រតិបត្តិការល្អ នៅក្នុងការជំរុញកិច្ចការនេះ ហើយរំពឹងថា បណ្តាប្រទេសក្នុងតំបន់ និងអាស៊ានទាំងមូល និងចូលរួមទាំងអស់គ្នា។
លោកបញ្ជាក់បន្ថេមថា ថ្វីត្បិតតែមានវប្បធម៌ ប្រពៃណី និងទំលាប់នៃការអនុវត្តខុសគ្នាមែន ប៉ុន្តែនៅក្នុងតំបន់អាស៊ានតែមួយ យើងមានលក្ខណៈស្រដៀងគ្នា នូវយន្តការនៅក្នុងការដោះស្រាយក្រៅប្រពន្ធតុលាការ ជាពិសេស យន្តការនៃសន្ធាននកម្មគេអាចប្រើប្រាស់លក្ខណៈប្រហាក់ប្រហែលគ្នា ដែលអាចធ្វើការដោះស្រាយមួយជូនភាគីក្រៅប្រពន្ធតុលាការហើយ សំរប់IDB និងធ្វើការផ្សព្វផ្សាយនូវឯកសារមួយចំនួន ពាក់ព័ន្ធទៅនិងការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាមួយនិងយន្តការនៃការដោះស្រាយ ជាមួយនិងប្រទេសបណ្តាសមាជិកអាស៊ាន ហើយអាចរកចំណុចរួមមួយដែលអាចធ្វើការស្រដៀងៗគ្នាបាន។
គួរបញ្ជាក់ថា សន្និសីទអន្តរជាតិ មជ្ឈមណ្ឌលកម្ពុជាដើម្បីការសម្រុះសម្រួល (ម.ក.ស) និងក្រុមប្រឹក្សាដោះស្រាយវិវាទនៃប្រទេសឥណ្ឌូនេស៊ី (IDB) ជាវេទិកាមួយ បង្ហាញអំពីប្រទេស និងលក្ខណៈពិសេសរបស់ប្រទេសនៅក្នុងទ្វីប អាស៊ី បង្ហាញអំពីអភិក្រមបែបសហការគ្នា ដែលបទពិសោធនិងចំណេះដឹងទាំងនេះ អាចសម្រួចអនាគតការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា







