កីឡាការិនីល្បុក្កតោ ខៀវ ចិន្តា រ័ត្ន ចាត់ទុកវត្តមានក្នុងការប្រកួតគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ជាឱកាសស្វែងរកស្នាដៃថ្មីៗសម្រាប់ខ្លួន

ភ្នំពេញ៖ កីឡាការិនីល្បុក្កតោ ខៀវ ចិន្តារ័ត្ន នឹងត្រូវបង្ហាញវត្តមានជាលើកដំបូងជាលើកដំបូង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី២ នៅខែ កក្តដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការបង្ហាញវត្តមានលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ី ក្នុងនាមជាម្ចាស់ផ្ទះ ខៀវ ចន្តារ័ត្ន បានអះអាងថា នាងបានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងកម្លាំងកាយ និងបច្ចេកទេស ហើយ កំពុងតែសម្រុកហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹក។

នាងបានលើកឡើងថា សម្រាប់ការប្រកួតគុនចម្រុះនេះវាជាលើកដំបូងរបស់នាង ខណៈដែលកន្លងមកនាងធ្លាប់តែប្រកួតជាកីឡាល្បុក្កតោប៉ុណ្ណោះ ។ ប៉ុន្តែទោះជាបែបនោះក្តី នាងមិនមានក្តីបារម្ភនោះឡើយចំពោះការប្រកួត ដ្បិតកន្លងមកនាងក៏ធ្លាប់ហ្វឹកហាត់ប្រភេទកីឡាផ្សេងៗ និងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាគុនចម្រុះនេះផងដែរ។
ខៀវ ចិន្តារ័ត្ន បានគូសបញ្ជាក់ថា ដើមចមដែលជំរុញឱ្យរូបនាងជាកីឡាការិនីល្បុក្កតោ ហុកចូលប្រឡុកក្នុងការប្រជែងគុនចម្រុះ ដោយសារតែនាងចង់ស្វែងរកស្នាដៃថ្មីៗសម្រាប់ខ្លួនដែលជាអ្នកចូលចិត្តប្រកួតប្រជែងលើវិស័យក្បាច់គុន។

នាង អះអាងថា ការបង្ហាញវត្តមានលើកដំបូងក្នុងវិស័យក្បាច់គុនចម្រុះនេះ គឺជាឱកាសត្រួសត្រាយផ្លូវសម្រាប់រូបនាងដើរលើវិថីគុនចម្រុះ ដែលខ្លួនបានប៉ងជាយូមកហើយ ខណៈដែលការប្រកួតលើប្រភេទទម្ងន់៤៥គីឡូក្រាម នាងមានគោលដៅក្រសោបឱ្យបានមេដាយមាសជូនជាតិ។

គួរឱ្យដឹងដែរថា កីឡាការិនី ខៀវ ចិន្តារ័ត្ន បានចូលប្រឡុកក្នុងវិស័យកីឡាគុនល្បុក្កតោកាលពីដើមឆ្នាំ២០១៣ ហើយឆ្នាំ២០១៣ ដណ្តើមបានមេដាយមាសចំនួន៣គ្រឿង និងឆ្នាំ២០១៤ ដណ្តើមបានមេដាយមាសចំនួន៤គ្រឿង ក្នុងការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ខណៈការប្រជែងនៅក្រៅប្រទេសដូជានៅប្រទេសកូរ៉េ នាងក៏ធ្លាប់ប្រជែងដណ្តើមបានមេដាយផងដែរ បន្ទាប់ពីការប្រកួតថ្នាក់ជាតិ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កក្តដា ឆ្នាំ២០២៤ ដែលមានជាង២០ប្រភេទចូលរួម និង ពិធីបើកក្រោមអធិបតីភាព សម្តចបវរធិតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី កម្ពុជា ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner