ក្រុមហ៊ុន Vodafone ចំណេញជាង ១ពាន់លានដុល្លារ

ឡុងដ៍៖ ក្រុមហ៊ុនទូរស័ព្ទចល័តយក្សរបស់ចក្រភពអង់គ្លេស Vodafone ថ្មីៗនេះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំឆ្នាំ ប៉ុន្តែភាគហ៊ុនបានកើនឡើង។

ក្រុមហ៊ុន Vodafone បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនមានចំនួន ១.២៣ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុដល់ចុងខែមីនា ឆ្នាំ២០២៤ ធ្លាក់ចុះ ៩០ភាគរយ ធៀបនឹងឆ្នាំ២០២២-២០២៣ មានជាង ១២ពាន់លានដុល្លារ។

រីឯប្រាក់ចំណូលសរុបមានចំនួនជាង ៣៩ពាន់លានដុល្លារ ធ្លាក់ចុះចំនួន ២.៥ភាគរយ។ ឆ្លើយតបនឹងការខាតបង់ធ្ងន់ធ្ងរនេះ នាយកប្រតិបត្តិក្រុមហ៊ុន Vodafone លោកស្រី Margherita Della Valle បានសម្រេចចិត្តកាត់បន្ថយការងារចំនួន ១១,០០០កន្លែង ឬច្រើនជាង ១០ភាគរយ នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន ដើម្បីកាត់បន្ថយការចំណាយ។

ទោះបីជាយ៉ាងណា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Vodafone បែរជាបានកើនឡើងច្រើនជាង ៣ភាគរយ ខណៈដែលអ្នកវិនិយោគបានផ្តោតជាពិសេសទៅលើការវិលត្រឡប់ទៅរកកំណើននៅក្នុងទីផ្សារដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner