ឱកាសការងារប្រមាណ១០០កន្លែង នឹងផ្តល់ជូនពលរដ្ឋរធ្វើក្រោយ សាលាប៊ែលធីអន្តរជាតិ សាងសង់អគារ សាខាទី៣០រួចរាល់

ភ្នំពេញ៖ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខា បុរីអ័រគីដេ ៦អា) រំពឹងថានឹងដោះស្រាយការងារជូន​ពលរដ្ឋខែ្មរ​ប្រមាណ ១០០កន្លែង បន្ទាប់ពីសាងសង់រួចរាល់ ដែលមានទីតាំងស្ថិតនៅ ក្នុងបុរីអ័រគីដេ ដឺប៊ូតានិចស៊ីធី (The Botanic City) ផ្លូវជាតិ៦A សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ អគារថ្មីនេះ គ្រោងបញ្ចប់ ការសាងសង់ក្នុងរយៈពេល ៨ខែ និងដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

តាមរបាយការណ៍របស់ប៊ែលធីគ្រុប គិតមកដល់ពេលនេះ សាលា ប៊ែលធី ​អន្តរជាតិ មានចំនួន៣០សាខា​​ ក្នុងនោះ ២៧សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការផ្នែកសាលាសរុបប្រមាណ ,០០០នាក់ និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)

អគារសាខាទី៣០ នេះ មានកម្ពស់ ៧ជាន់ មាន ១៨០បន្ទប់ មានជាន់ក្រោមដីសម្រាប់ធ្វើជាចំណត កង់-ម៉ូតូ មានទីធ្លាធំទូលាយ និងមានបំពាក់នូវសម្ភារៈទំនើបៗ ដូចជា បន្ទប់ពិសោធន៍ បណ្ណាល័យ បន្ទប់រ៉ូបូទិក Listening Lab, LCD Projector, Interactive Tablet, TV Program, Internet, រូបភាព ពាក្យស្លោក រូបមន្តតាមកម្រិតថ្នាក់នីមួយៗ ព្រមទាំងមានសម្ភារៈសិក្សាយ៉ាងសម្បូរបែបជាច្រើនទៀត ដូចសាលាប៊ែលធីដទៃៗទៀតដែរ។

សាលា ប៊ែលធី អន្តរជាតិ ត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ ក្នុងនោះ ទទួលបាន ISO 9001:2015 កម្រិតជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេស ដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺប៊ែលធីស្តង់ដារ (BELTEI Standard) ដែលមានគំរូឯកភាពគ្នាតែមួយ សម្រាប់អនុវត្តដូចៗគ្នានៅគ្រប់ទីតាំងប៊ែលធីទាំងអស់ ដូចជា ស្តង់ដារអគារ ស្តង់ដារ បន្ទប់រៀន កម្មវិធីសិក្សាធំៗទាំង៥ កម្មវិធីសិក្សាបន្ថែមទាំង១២ គុណវុឌ្ឍិគ្រូបង្រៀន កាលបរិច្ឆេទការប្រឡងប្រចាំខែ (Monthly Test) ប្រចាំត្រីមាស (Midterm Test) ប្រចាំឆមាស (Semester Exam) បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋានផ្សេងៗ រួមមាន កាលបរិច្ឆេទបើកបវេសនកាលថ្នាក់ចំណេះទូទៅ វគ្គថ្មីភាសាអង់គ្លេស វគ្គថ្មីភាសាចិន វគ្គថ្មី IMA តម្លៃសិក្សា ឯកសារផ្សេងៗតាមកម្រិតថ្នាក់ តាមកម្រិត Level ហើយការអនុវត្តរបស់យើងគឺ ព្រមៗគ្នា ស្របតាមគោលនយោបាយដឹកនាំរបស់គណៈគ្រប់គ្រងប៊ែលធី ដែលបានដាក់ចុះ។

ប៊ូតុងបុកគ្រឹះ ត្រូវបាន ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធីគ្រុប និងលោកជំទាវ ព្រមទាំងវត្តមានផ្តល់កិត្តិយសពី លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន អញ្ជើញចុចដើម្បីបើកការដ្ឋានសាងសង់អគារសាខាទី៣០ (សាខា បុរីអ័រគីដេ ៦អា) ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner