ឥណ្ឌូនេស៊ីទិញសេវាផ្កាយរណបរបស់មហាសេដ្ឋី Elon Musk

ហ្សាការតា៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានបើកដំណើរការសេវាកម្មចែកចាយអ៊ីនធឺណិតនៃក្រុមហ៊ុន Starlink របស់គាត់ កាលពីថ្ងៃអាទិត្យទី១៩ ខែឧសភា នៅលើកោះបាលី ខណៈដែលប្រទេសឥណ្ឌូនេស៊ីមានគោលបំណងពង្រីកការផ្គត់ផ្គង់អ៊ីនធឺណិតទៅកាន់តំបន់ដាច់ស្រយាល។

មនុស្សរាប់លាននាក់នៅឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ មានជាង១៧,០០០កោះ ប៉ុន្តែកោះដែលនៅឆ្ងាយៗមួយចំនួន បច្ចុប្បន្នមិនទាន់ភ្ជាប់ជាមួយសេវាអ៊ីនធឺណិត ដែលអាចទុកចិត្តបាននោះទេ។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីសបានម្រេចចិត្តជ្រើសរើសប្រើប្រាស់សេវាអ៊ីនធឺណិត Starlink របស់លោក Musk។

មណ្ឌលសុខភាពឥណ្ឌូនេស៊ីចំនួនបីក្នុងតំបន់ កំពុងសាកល្បងប្រើប្រាស់ ដើម្បីបញ្ចូលសំណុំទិន្នន័យផ្សេងៗទៅក្នុងប្រព័ន្ធជាតិ មានដូចជាសេវាចាក់ថ្នាំបង្ការ អាហារូបត្ថម្ភកុមារ និងជំងឺទឹកនោមផ្អែមជាដើម។ បន្ទាប់ពីការសាកល្បង ទីបំផុត Starlink ដែលបានទទួលការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការកាលពីដើមខែនេះ អាចដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅទូទាំងប្រជុំកោះរបស់ប្រទេសឥណ្ឌូនេស៊ី។

បច្ចុប្បន្ន Starlink ក៏បានធ្វើប្រតិបត្តិការចែកចាយសេវាអ៊ីនធឺណិតរួចហើយដែរ នៅតំបន់អាស៊ីអាគ្នេយ៍ មានដូចជាម៉ាឡេស៊ី និងហ្វីលីពីន។
មន្ត្រីឥណ្ឌូនេស៊ីបានឱ្យដឹងថា សេវាកម្មរបស់ Starlink នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងក្នុងខែនេះ នៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី នៅលើកោះ Borneo ដែលនឹងបើកដំណើរការនៅក្នុងខែសីហាខាងមុខ។ ធនាគារពិភពលោក (WB) បានឱ្យដឹងថា ប្រហែលពីរភាគបីនៃប្រជាជនឥណ្ឌូនេស៊ីសរុបជាង ២៧០លាននាក់បានប្រើប្រាស់អ៊ីនធឺណិតគិតត្រឹមឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner