មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាសកាន់ទុក្ខទូទាំងប្រទេស ៥ថ្ងៃ បន្ទាប់ពីមរណភាពប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់

តេហេរ៉ង់៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃចន្ទនេះ បានប្រកាសឱ្យមានការកាន់ទុក្ខរយៈពេល៥ថ្ងៃ នៅទូទាំងប្រទេស សម្រាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ រួមទាំងមន្រ្តីអមដំណើរ ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។

លោក Khamenei បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំប្រកាសឱ្យមានការកាន់ទុក្ខជាសាធារណៈរយៈពេល៥ថ្ងៃ ហើយខ្ញុំសូមសម្តែងការចូលរួមរំលែកទុក្ខទៅកាន់ប្រជាជនអ៊ីរ៉ង់ទាំងអស់។

លោក Khamenei បានចេញសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីលោក Raisi និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian រួមជាមួយមន្រ្តីអ៊ីរ៉ង់មួយចំនួនទៀតបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្ត East Azerbaijan៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner