កំណើនឥណទាន ក្នុងធនាគារធ្លាក់ចុះ ជិត ១៥ភាគរយ តែ ប្រព័ន្ធធនាគារ កម្ពុជា នៅ មាន សុខភាពល្អ

ភ្នំពេញ៖ របាយការណ៍ ផ្លូវ ការ បង្ហាញថា កំណើន ឥណទាន ក្នុង វិស័យធនាគារ «មាន ការ ធ្លាក់ចុះ យ៉ាង ខ្លាំង» ប៉ុន្តែ ប្រព័ន្ធធន គារ គម្ពុជា «នៅ បន្ត» រីក ចម្រើន នៅឡើយ។

នៅ ក្នុង សិក្ខា សាលា មួយ នៅថ្ងៃ ចន្ទនេះ ធនាគារជាតិ បានបង្ហាញ ក្នុង របាយការណ៍ របស់ ខ្លួនថា «កំណើនប្រាក់កម្ចីបានធ្លាក់ចុះ» ១៤,៨ ភាគរយ ចន្លោះ ពីឆ្នាំ២០២២ ដល់ ឆ្នាំ ២០២៣។ ការ ធ្លាក់ ចុះ នេះ ដោយសារ អត្រា ការ ប្រាក់ ខ្ពស់ បង្កើន កម្រិត បំណុល និង ការផ្តល់ប្រាក់កម្ចីដោយប្រុងប្រយ័ត្នរបស់ធនាគារ។

មាន ប្រសាសន៍ ក្នុង សិក្ខាសាលានេះ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជា តិនៃកម្ពុជា ទទួល ស្គាល់ ថា សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងហានិភ័យមួយចំនួន ដូចជាភាពតានតឹង និងកា របែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើ នយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសា យប័រ ជាដើម។

លោកជំទាវ ជា សិរី បន្ថែមថា ស្ថាន ភាព នេះនឹងធ្វើ ឲ្យ ប៉ះពាល់ផងដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ របាយការណ៍ធនាគារជាតិដ៏ដែលបង្ហាញថា អត្រាឥណទានមិនដំណើរការបានកើនឡើងដល់ ៥,១ភាគរយដល់ឆ្នាំ២០២៣ ពី២,៩ភាគរយឆ្នាំ២០២២។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនា ញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា កាលណា ធនាគារ ជួប នូវ បញ្ហាសាច់ប្រាក់ជាប់គាំងនេះ គឺជា «ការ ប្រឈម»មួយក្នុង ប្រព័ន្ធធនាគារ កម្ពុជា ហើយ វា អាច បង្ក ទៅ ជា ដើមហេតុ នៃវិបតិ្តសេដ្ឋកិច្ច។ ប៉ុន្តែ លោក មើល ឃើញថា កម្ពុជា មិន ទាន់ មាន សញ្ញាវិបត្តិ បែប នេះ នៅ ឡើយ។

បើ ទោះជា កំណើនឥណទានធ្លាក់ចុះ លោកស្រី ម៉ារ អមរា គណៈប្រធាន នាយិកា ប្រតិបត្តិ ហិរញ្ញវត្ថុនៃ ធនាគារអេស៊ីលីដា បញ្ជាក់ ថា ធនាគាររបស់ លោកស្រីនៅតែបន្ដផ្ដល់កម្ចីដល់អតិថិជន ប៉ុន្ដែធ្វើការប្រុងប្រយ័ត្នក្នុងការសិក្សា និងវាយតម្លៃប្រាក់កម្ចី។
ជាមួយ គ្នា នេះដែរ លោកជំទាវ ជា សិរី អះអាងថា ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុ កម្ពុជា ហើយនឹងដាក់ចេញវិធានការចាំបាច់ សំដៅដល់ការគាំទ្រកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ។

ធនាគារជាតិ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦ភាគរយនៅឆ្នាំ២០២៤នេះ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២ភាគរយ៕
ដោយៈទួន សុផល -Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner