តួកម៉េនីស្ថានសង់រូបសំណាកធ្វើពីសំរិទ្ធខ្ពស់ជាងគេលើពិភពលោក

អាសហ្គាបាត៖ ថ្មីៗនេះ តួកម៉េនីស្ថានដែលជាប្រទេសនៅអាស៊ីកណ្តាលដ៏ឯកោ បានដាក់បង្ហាញរូបសំណាកសំរិទ្ធកម្ពស់ ៨០ម៉ែត្រ ដែលជារូបសំណាកធ្វើពីសំរិទ្ធខ្ពស់ជាងគេក្នុងពិភពលោក ដើម្បីជាការផ្តល់កិត្តិយសដល់កវីជាតិដ៏ល្បីល្បាញបំផុតរបស់ខ្លួន។

ប្រទេសសម្បូរប្រេង និងឧស្ម័នមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានសាងសង់វិមាន អគារ និងរូបសំណាកជាច្រើន ដើម្បីគោរពដល់វីរបុរសជាតិ និងគ្រួសារអ្នកកាន់អំណាច។ ប្រធានាធិបតីតួកម៉េនីស្ថាន លោក Serdar Berdymukhamedov បានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធរូបសំណាក Magtymguly Pyragy ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីអាសហ្គាបាត។

កើតកាលពី ៣០០ឆ្នាំមុន រូបសំណាក Pyragy នេះ ត្រូវបានគេមើលឃើញថា ជាឥស្សរជនដ៏សំខាន់បំផុតមួយរូបនៅក្នុងអក្សរសិល្ប៍តួកម៉េនីស្ថាន។ ជាងចម្លាក់ឈ្មោះ Saragt Babayev បានប្រាប់កាសែត AFP ថា ខ្ញុំចង់បង្ហាញពីភាពអស្ចារ្យនៃអំពើមនុស្សធម៌ និងកវីដែលមានឈ្មោះ ក្នុងចំនោមអ្នកនិពន្ធដ៏ល្បីល្បាញនៅតំបន់បូព៌ា។

គួរបញ្ជាក់ថា រូបសំណាកកវីនេះ មានកម្ពស់ ៨០ម៉ែត្រ ខ្ពស់ជាងពីរដងនៃរូបសំណាក Christ the Reedemer របស់ប្រទេសប្រេស៊ីល និងខ្ពស់ជាង ១៣ម៉ែត្រនៃរូបសំណាកសេរីភាព និងជើងទម្ររបស់វានៅកំពង់ផែញូវយ៉ក។

រូបសំណាក Pyragy ត្រូវបានហ៊ុព័ទ្ធដោយរូបសំណាកសំរិទ្ធតូចៗចំនួន ២៤ ដែលបង្ហាញពីអ្នកនិពន្ធបរទេស រួមមាន William Shakespeare, Honore de Balzac និង Johann Wolfgang von Goethe ។ រូបសំណាកដែលខ្ពស់ជាងគេក្នុងពិភពលោក គឺរូបសំណាកឯកភាពរបស់ប្រទេសឥណ្ឌាដែលមានកម្ពស់ ១៨២ម៉ែត្រ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner