១ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair ចំណេញជិត ២ពាន់លានដុល្លារ

ឡុងដ៍៖ ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ រីយ៉ានអ៊ែរ បានប្រកាសនៅថ្ងៃចន្ទថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងមួយភាគបីដល់ជិត ២ពាន់លានដុល្លារក្នុងឆ្នាំហិរញ្ញវត្ថុរបស់ខ្លួន។

ក្រុមហ៊ុន រីយ៉ានអ៊ែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញបន្ទាប់ពីកាត់ពន្ធរបស់ខ្លួនបានកើនឡើង ៣៤ភាគរយស្មើនឹងជាង ២ពាន់លានដុល្លារ ក្នុងរយៈពេល ១២ខែគិតមកដល់ចុងខែមីនា។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌីប្លីននេះបន្ថែមថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ៩ភាគរយ ជាមួយនឹងអ្នកដំណើរជិត ១៨៤លាននាក់។ ទន្ទឹមគ្នា ប្រាក់ចំណូលសរុបរបស់ រីយ៉ានអ៊ែរ ក៏បានកើនឡើងមួយភាគបួនដល់ជាង ១៤ពាន់លានដុល្លារ។

ក្រុមហ៊ុន រីយ៉ានអ៊ែរ ក៏បានព្យាករដែរថា ខ្លួនអាចនឹងទទួលបានអ្នកដំណើររហូតដល់ ២០០លាននាក់នៅក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ដោយសារតែវិស័យអាកាសចរណ៍នៅតែបន្តងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីពិភពលោកបានរើបចេញពីការបិទខ្ទប់ការពារជំងឺកូវីដ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner