ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ៤០លានរៀល ជូនកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ៤០.០០០.០០០ រៀល (សែសិបលានរៀល) ជូនកាកបាទ ក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីប្រគល់ និងទទួលថវិកាសប្បុរសធម៌ខាងលើនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាល កាកបាទ ក្រហមកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងគណៈ ប្រតិភូ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនោះ លោកជំទាវ អគ្គលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមកជាអតីតអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលបានដឹកនាំ សកម្ម ភាព មនុស្សធម៌ ជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្តព្រៃវែង ព្រមទាំងការជួយសង្គម និងអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ