កម្ពុជាទទួលបានសាទរយ៉ាងខ្លាំងក្នុងអង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM)

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការ ក្រុម ប្រឹក្សា កីឡា កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នាឱកាសដឹកនាំប្រតិភូ វិលត្រឡប់ពីពីចូលរួម អង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM)នាល្ងាចថ្ងៃទី២០ ខែ ឧសភា បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាកងទ័ពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានចូលរួមមហាសន្និបាតលើកទី៧៩របស់ក្រុមប្រឹក្សាកីឡាងទ័ពអន្តរជាតិ (CISM) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិច គឺកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ដោយកម្ពុជាត្រូវបានអង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន ១០០%នៃសំឡេងគាំទ្រ១៤១ប្រទេសឱ្យក្លាយជា សមាជិកពេញសិទ្ធិជ្លូវការទី១៤១នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិនេះ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៤៨មកមានអាយុ៧៦ឆ្នាំហើយមកដល់ឆ្នាំ២០២៤នេះ ដោយមាន ១៤០ ប្រទេសជាសមាជិក ហើយកម្ពុជាបានក្លាយជាសមាជិកទី១៤១ ក្នុងឆ្នាំ២០២៤នេះ។ ការចូលរួមក្នុងមហាសន្និបាតនេះ គឺបានបង្ហាញពីមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលមានបណ្តាប្រទេសជាច្រើនមកពី៥ទ្វីប ដើម្បីបង្ហាញពីវត្តមានកម្ពុជាថាជាប្រទេស មួយស្មើមុខស្មើមាត់ជាមួយប្រទេសលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា ប្រទេសចូលរួមទាំងអស់បានចូល រួមសាទរចំពោះបទបង្ហាញរបស់កម្ពុជា ហើយប្រទេសទាំងនោះមិននឹកស្មានថា កម្ពុជា មានការរីកចម្រើន និងសមិទ្ធផលជាច្រើន ដោយបានធ្វើឱ្យប្រទេសចូលរួមទាំងអស់គាំទ្រ ផ្តល់សេចក្តីទុកចិត្តឱ្យកម្ពុជាក្លាយជាសមាជិកជាផ្លូវការ។ យើងនឹងចូលរួមថែរក្សាសន្តិភាព រិតចំណងសាមគ្គភាព ទំនាក់ទំនងអន្តរជាតិរវាងកងទ័ព និងកងទ័ពឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត។

ដោយបានបង្ហាញពីជាមោទនភាព ក្នុងនាមប្រធានប្រតិភូដឹកនាំក្រុមប្រឹក្សាកីឡា ខ.ភ.ម ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ទៀតថា ៖«ក្នុងដំណើរអមដោយសមាជិក ៣នាក់ផ្សេងទៀត តំណាងប្រទេសកម្ពុជា ត្រូវបានអង្គមហាសន្និបាត ប្រសិទ្ធនាមជា Super Star ក្នុងមហា សន្និបាតលើកទី៧៩ នេះ ដោយគ្រប់គ្នាបានកោតស្ញប់ស្ញែង និងសរសើរប្រតិភូកម្ពុជា ទោះ ជា សមាជិកថ្មី ជាប្រទេសតូច តែយើងមានបេះដូងធំ យើងធ្វើការទំនាក់ទំនង ជាមួយ ប្រទេសទាំងអស់ តាមរយៈការចូលរួមគ្រប់សកម្មភាពក្នុងកម្មវិធី ទើបអង្គមហាសន្និបាត ចាត់ទុកជាប្រទេសលេចធ្លោ ហើយសាទរ និងទំនាក់ទំនងជាមួយប្រតិភូកម្ពុជា គ្រប់ប្រទេស ទាំងអស់។

ឧត្តមសេនីយ៍ ខូវ ឆាយ លើកឡើងទៀតថា ជារួមបេសកកម្មលើកដំបូងនេះបានផ្ដល់នូវអត្ថ ប្រយោជន៍ ច្រើន សម្រាប់ប្រទេសកម្ពុជា ដែលមិនត្រឹមតែបង្ហាញភាពស្មើមុខស្មើមាត់ លើឆាក អន្ដរជាតិនោះទេ ថែមទាំងបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស សមាជិក ទាំងអស់។ មិនតែប៉ុណ្ណោះ មានប្រទេសជាច្រើន ចង់មកទស្សនកិច្ច និងដំណើរកម្សាន្ដ នៅប្រទេស កម្ពុជា ពិសេសគឺចង់ស្គាល់ប្រាសាទអង្គរវត្តរបស់ខ្មែរតែម្ដង ។

ឯកឧត្តមបានចាត់ទុកថានេះ គឺជាផលចំណេញ និងជាស្ពានឆ្ពោះទៅ រកការទាក់ ទាញ វិស័យទេសចរណ៍ ក៏ដូចជាចូលរួមកសាង និងអភិវឌ្ឍវិស័យកីឡាជាតិកាន់តែរីកចម្រើន នាថ្ងៃអនាគតផងដែរ។សូមបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ (CISM) គឺជាអង្គកា រកីឡាមួយ ដែលបច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន១៤១ប្រទេស។ អង្គការកីឡានេះ កំពុង ចូល រួមវិភាគទានដ៏ធំធេងចំពោះសុខដុមនីយកម្ម និងសន្ដិភាពពិភពលោក តាមរយៈការ រៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិជូនកងកម្លាំងប្រដាប់អាវុធ នៃបណ្ដាប្រទេសជា សមាជិករបស់ខ្លួន ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កងទ័ព និងកងទ័ព និងជាអង្គការមួយ ដែលមានប្រភេទកីឡាប្រកួតច្រើនវិញ្ញាសាជាង គេបង្អស់ ក្នុងចំណោមអង្គការកីឡាអន្ដរជាតិធំៗនានាលើពិភពលោក៕

រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner