ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសេចក្ដីព្រាងច្បាប់នេះ ដែលទាមទារឱ្យ អង្គប្រជុំយកចិត្តទុកដាក់ពិនិត្យ ពិភាក្សា ឱ្យបានច្បាស់លាស់ ល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងទិដ្ឋភាពទម្រង់ និងខ្លឹមសារ ដើម្បីធានានូវភាពស្មើគ្នា សម្រាប់ អ្នកផលិត និងអ្នកទិញ។

សូមជម្រាបជូនថា ច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម មានកំណត់អំពីវិធាន នៃការបង្កើត កិច្ចសន្យាផលិតកម្មកសិកម្ម និងយន្តការក្នុងការដោះស្រាយវិវាទទាក់ទងនឹងកិច្ច សន្យា ផលិតកម្មកសិកម្ម ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីនៃកិច្ចសន្យា ទាក់ទងទៅនឹងការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម នៅកម្ពុជា ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner