អ៊ីរ៉ង់គ្រោងបោះឆ្នោតរើសប្រធានាធិបតីថ្មីនៅចុងខែមិថុនា
អត្ថបទដោយ៖
ឈឹម ទីណា
តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ បន្ទាប់ពីមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានចេញផ្សាយថា កាលបរិច្ឆេតបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ត្រូវបានអនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំរបស់ប្រមុខតុលាការ រដ្ឋាភិបាល និងសភា។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី១៤ របស់ប្រទេសអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។