ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញសំណេះសំណាលមន្ត្រីនគរបាលជាតិផែនការងារសេនាធិការ
កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីនគរបាលជាតិ ផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីលោកស្នងការរងលោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោក លោកស្រីនាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះឱ្យផែនការងារសេនាធិការ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ ស្នងការបានកោតសរសើរចំពោះកងកម្លាំងនគរបាលដែលហ៊ានលះបង់ពេលវេលាដ៏មានតម្លៃ ធ្វើការយ៉ាងសស្រោកសស្រាំ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ មិនគិតពីផលលំបាក់របស់ខ្លួននោះ ដើម្បីបម្រើ និងបង្កើតភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយើងទាំងមូល។
លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំតាមបណ្តាថ្នាក់ និងមន្រ្តីនគរបាលបន្តយកចិត្តទុកដាក់ ខិតខំ បំពេញ និងពង្រឹងប្រសិទ្ធិភាពការងារជំនាញ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដើម្បីសម្រេចគោលបំណងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យមាមភាពសុខដុមរមនា ទាំងសុខសុវត្ថិភាព ផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងបម្រើប្រទេសជាតិឲ្យមានសុខសន្តិភាពជាលំដាប់៕
ដោយ៖សុខ គឹមសៀន