ក្រសួងព័ត៌មាន ជូនដំណឹង ដល់អ្នកសារព័ត៌មាន ចូលរួមពិធីដង្ហែ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស
(ភ្នំពេញ)៖ ពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០ នាទីព្រឹក ។
ក្រសួងព័ត៌មាន ជូនដំណឹងដល់ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមាន បំណងចង់ចូលរួមយកព័ត៌មានក្នុងពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០ នាទីព្រឹក។
ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួម កម្មវិធីខាងលើ សូមទំនាក់ទំនងចុះឈ្មោះតាមរយៈ កញ្ញា ឆន ណាវី ដែលមានទូរស័ព្ទលេខ០១២ ៨១៨ ៧៦៦ (តេឡេក្រាម) ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
- បញ្ជាក់៖ ការចូលរួមយកព័ត៌មាននេះ អនុញ្ញាតជូនតែតាមបណ្តោយដងវិថីចាប់ពីវត្តឧណ្ណាលោម រហូតដល់ទីព្រះមេរុនៅមុខវត្តបទុមវតីតែប៉ុណ្ណោះ។
- លក្ខខណ្ឌចុះឈ្មោះ៖ អង្គភាពចុះបញ្ជីស្របច្បាប់ ឈ្មោះអង្គភាព, ឈ្មោះបុគ្គល, តួនាទី និងលេខទូរស័ព្ទ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញចូលរួមយកព័ត៌មានក្នុង កម្មវិធីខាងលើតាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនតាមការគួរ ៕
ប្រភព ៖ ក្រសួងព័ត៌មាន