រកឃើញគ្រាប់បែកទម្លាក់ MK82 មួយគ្រាប់ទៀតនៅស្វាយរៀង (Video Inside)

ពាក់ព័ន្ធនឹងការរកឃើញគ្រាប់ទម្លាក់ផលិតដោយសហរដ្ឋអាមេរិកនេះផងដែរ, គ្រាប់បែកមិនទាន់ផ្ទុះ MK82 មួយគ្រាប់ទៀត ត្រូវបានរកឃើញនៅក្នុងខេត្តស្វាយរៀង។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានសរសេរលើបណ្តាញសង្គមនាថ្ងៃទី២១ ខែឧសភា ថា គ្រាប់MK82 នោះ ត្រូវបានរកឃើញក្នុងរណ្តៅមួយជម្រៅ៥ម៉ែត្រ ស្ថិតនៅឃុំអណ្តូងត្របែក នៃស្រុករមាសហែក។

យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែក ដោយយន្តហោះសហរដ្ឋអាមេរិក នៅទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង…និងបើគិតជាទម្ងន់សរុប មានចំនួនជាង ៤លានតោន និងក៏មានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ក្រោមការទម្លាក់គ្រាប់បែកចំនួនជាង ៥០ម៉ឺនដងដោយយន្តហោះសហរដ្ឋអាមេរិក។

ads banner