សាលាផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនគ្រួសារ ក្រីក្រ កំពុងបើកចំហ
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកអគ្គនាយក អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមគ្រួសារ អាណាព្យាបាល និងគ្រប់ ភាគី ពាក់ព័ន្ធទាំងអស់ឱ្យជួយ ផ្សព្វផ្សាយលើកទឹកចិត្តឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានមកចុះឈ្មោះ ចូល រៀន ជំនាញបច្ចេកទេសវិជ្ជាជីវៈជំហានទី២ និងវគ្គបន្តបន្ទាប់។ការអំពាវនាវនេះខណៈសិស្សជំហានទី១បានប្រឡងធ្វើ តេស្ត និង ដើម្បីវាយតម្លៃអំពីសមត្ថភាពរបស់សិស្សបិទបញ្ចប់ វគ្គជា បន្តបន្ទាប់រួចមក។
ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត បន្ថែមថា ការជំរុញឱ្យក្រុម គោលដៅ១.៥លាននាក់ចូលរៀនជំនាញ គឺជាការផលិតនូវ ធនធានមនុស្សសម្រាប់ទាក់ទាញអ្នក វិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។
ស្ថិតក្នុងកម្មវិធីការងារចាំបាច់ចំពោះមុខ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវ ការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ បច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគោលដៅចំនួន១.៥ លាននាក់។ សិស្សដែលបានចុះឈ្មោះចូលរៀន ទទួល បាននូវការសិក្សា,ការស្នាក់នៅដោយមិនបង់ថ្លៃ,ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងអំលុងពេលសិក្សា ,ការប្រឹក្សាយោបល់ពី ការជ្រើសរើសជំនាញនិងទទួលបាននូវព័ត៌មានទីផ្សារការងារ,ការចុះធ្វើកម្មសិក្សានៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រនានា។
សូមជម្រាបថា តាមរយៈក្រសួងការងារនិង បណ្ដុះបណ្តាល វិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកំពុង ប្រព្រឹត្តទៅ យ៉ាងសកម្ម ខណៈយុវជនមួយចំនួនដែលទទួលបាន នូវជំនាញ ក៏កំពុងការងារជាបន្តបន្ទាប់រួចមកហើយដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )