កូរ៉េខាងត្បូងវិនិយោគ ១៩ពាន់លានដុល្លារ បង្កើនផលិតកម្មបន្ទះឈីប

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីផែនការចំណាយថវិការហូតដល់ ១៩ពាន់លានដុល្លារ គាំទ្រដល់ឧស្សាហកម្មផលិតបន្ទះឈីបដ៏សំខាន់របស់ប្រទេសលោក។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Yoon បាននិយាយយ៉ាងដូច្នេះថា យើងបានបង្កើតកម្មវិធីគាំទ្រយ៉ាងទូលំទូលាយដល់ឧស្សាហកម្មផលិតបន្ទះឈីប (semiconductor) មានទឹកប្រាក់ទំហំ ២៦ពាន់ពាន់លានវ៉ុន ឬជាង ១៩ពាន់លានដុល្លារ ដែលរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ក៏ដូចជាគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។

កញ្ចប់ថវិកានេះដែរ ក៏រួមបញ្ចូលទាំងការវិនិយោគ ៧ពាន់លានដុល្លារ ដែលបានប្រកាសកាលពីដើមខែនេះផងដែរ។
ការប្រកាសរបស់លោក Yoon នេះកើតឡើង ស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងបង្កើនការបណ្តាក់ទុនយ៉ាងច្រើន លើផ្នែកបច្ចេកវិទ្យាសំខាន់ៗចំនួន៦ មានដូចជាបន្ទះឈីប អេក្រង់ និងថ្ម ក៏ដូចជាគ្រប់វិស័យទាំងអស់ ដែលក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងបានបង្កើតឡើងយ៉ាងល្អរួចហើយ។

គ្រឿងអេឡិចត្រូនិក គឺជាវិស័យនាំចេញឈានមុខគេរបស់កូរ៉េខាងត្បូង ដែលឈានដល់ ១១.៧ពាន់លានដុល្លារក្នុងខែមីនា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតពីរឆ្នាំ ដែលស្មើនឹងមួយភាគប្រាំនៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner