ធនាគារពិភពលោកអនុម័តឥណទាន ៤០លានដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
ធនាគារពិភពលោក បានអនុម័តឥណទាន ៤០លានដុល្លារ សម្រាប់គម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជា ដើម្បីរកការងារបានកាន់តែល្អ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកថ្ងៃទី២៤ ខែឧសភា ឥណទានលើគម្រោងតម្លៃ ៤០លានដុល្លារអាមេរិក នឹងរំពឹង «ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៣ម៉ឺន ៣ពាន់នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។
ឥណទាននេះគឺ «សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារ នៅក្នុងចំណោមកម្លាំងពលកម្ម របស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ»។
កម្ពុជាដែលបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ រំពឹងថាឥណទានរបស់ធនាគារពិភពលោកនេះ នឹងក្លាយជាផ្នែកមួយ នៃការរួមចំណែកជួយជំរុញចក្ខុវិស័យនេះ កាន់តែមានប្រសិទ្ធភាព និងសម្រេចដល់គោលដៅចុងក្រោយរបស់ខ្លួន។