កំពង់ផែអន្តរជាតិកំពតសម្ពោធនៅថ្ងៃ៦មិថុនា (Video Inside)

កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងថា កំពង់ផែអន្តរជាតិកំពត ត្រូវបានសាងសង់ជាពីរជំហានធំៗ គឺជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម, ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។

កំពង់ផែកំពត គឺជាកំពង់ផែដែលអាចឱ្យនាវាដឹកទំនិញចំណុះ ២ម៉ឺនតោន ចូលចតបាន និងមានសមត្ថភាពខ្ពស់ ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំណុះ២០ម៉ឹនTEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០ម៉ឺន TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។

ads banner