អ្នកវិទ្យាសាស្ត្ររកឃើញភពថ្មីសម្រាប់មនុស្ស

អ្នកវិទ្យាសាស្ត្រអង់គ្លេសទើបបានរកឃើញ ភពថ្មី Gliese 12b ដែលអាចទ្រទ្រង់ជីវិតមនុស្សបាន ដោយមានទីតាំង «នៅជិតភពផែនដី» ហើយភពនេះ មានទំហំប៉ុនគ្នានឹងភព Venus នេះបើតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែភពនេះស្ថិតនៅចម្ងាយ ៤០ឆ្នាំពន្លឺ មានន័យថា គេត្រូវការយានអវកាសលឿនបំផុត និងត្រូវការពេលប្រហែល ៣០ម៉ឺនឆ្នាំ ដើម្បីទៅដល់ទីនោះ។

BBC បានដកស្រង់សម្តីរបស់អ្នកវិទ្យាសាស្ត្រថា សីតុណ្ហភាពនៅលើភព Gliese 12b មានចន្លោះ ៤២ អង្សាសេ ដែលមានន័យថា វាអាចឲ្យមនុស្ស រស់នៅបាន។ ប្រភពបន្តថា វាគឺជាភពមួយកម្រមួយដែលមនុស្សអាចរស់នៅបាន ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញពីអារម្មណ៍រំភើបខ្លាំង នឹងការរកឃើញនេះ។

លោកស្រី Larissa Palethorpe អ្នកវិទ្យាមកពីសាកលវិទ្យាល័យ Edinburgh និយាយថា ប្រភពទឹកនៅលើភព គឺជារឿងចាំបាច់បំផុត សម្រាប់មនុស្សរស់នៅបាន ហើយលោកស្រីអះអាងថា ភពថ្មីមួយនេះ អាចមានទឹក។

លោកស្រី Palethorpe និងក្រុមអ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោក បានប្រើប្រាស់ផ្កាយរណប Transiting Exoplanet Survey Satellite របស់អង្គការ NASA ដើម្បីមើលភព ដែលវិលជុំវិញផ្កាយ ហើយត្រូវចំណាយពេល ប្រមាណមួយឆ្នាំទៀត ដើម្បីគណនាអំពីទំហំ, សីតុណ្ហភាព និងរបៀបដែលវាផ្លាស់ទី៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner