បញ្ហាសុវត្ថិភាព ផ្អាកបង្ហោះយានអវកាសអាមេរិក Starliner ជាថ្មី

បរទេស៖ ជាថ្មីម្តងទៀត ការបាញ់បង្ហោះយានអវកាស ស្តាឡាញ នឺ (Starliner) ដំបូងបង្អស់របស់ ប៊ូអ៊ីង (Boeing) ដើម្បីដឹកអ្នកអវកាស ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ត្រូវបានពន្យាពេល ដែលនេះជាការពន្យាលើកទី៣ហើយក្នុងពេលត្រឹមតែមួយខែ ខណៈដែលក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing មួយនេះ មានបញ្ហាសុវត្ថិភាពផ្ទួនៗ លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។

អង្គការយានអវកាសអាមេរិក NASA បានប្រកាស កាលពីថ្ងៃពុធថា បេសកកម្មនេះ ត្រូវពន្យារពេលម្តងទៀត ហើយគ្រោងថា នឹងត្រូវបង្ហោះ នៅថ្ងៃទី១ ទី២ ឬទី៥, ឬ ទី៦ ខែមិថុនា ដែលការណ៍នេះ បង្ហាញពីភាពមិនច្បាស់លាស់ នោះទេ។

ការពន្យាពេលលើកទី១ កើតឡើងកាលពីដើមខែ ហើយការពន្យាលើកទីពីរ កាលពីសប្តាហ៍មុន ខណៈក្រុមអ្នកជំនាញរកឃើញបញ្ហាលេចធ្លាយសារធាតុ អេល្យូម (Helium) នៅក្នុងយាន។ នេះបើតាម NASA ដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner