រ៉ូហ៊ីងយ៉ា៤ម៉ឺន៥ពាន់នាក់ភៀសខ្លួន ចេញពីជម្លោះ ថ្មីៗនេះ

បរទេស៖ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី Elizabeth Throssell បានប្រាប់ កាលពីថ្ងៃសុក្រថា ចំនួនជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួន ចេញពីជម្លោះប្រដាប់អាវុធ នៅប្រទេសមីយ៉ាន់ម៉ា បានកើនដល់៤ម៉ឺន៥ពាន់នាក់ហើយ អំឡុងការផ្ទុះជម្លោះប្រដាប់អាវុធ នាប៉ុន្មានថ្ងៃ មកនេះ។

លោកស្រីបានបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាទាំងនេះបានភៀសខ្លួន ទៅកាន់តំបន់មួយ នៅទន្លេ Naf ក្បែរព្រំដែន ជាមួយប្រទេសបង់ក្លាដែស ដើម្បីស្វែងរក ការការពារ។ លោកស្រីបានអះអាងថា ការប្រយុទ្ធគ្នានៅក្នុងក្នុងសង្កាត់ Buthidaung និង Maungdaw នៃរដ្ឋរ៉ាឃីន ចំពេលដែលមានការលើកឡើង អំពីអំពើកាប់សម្លាប់ និងការដុតបំផ្លាញទ្រព្យសម្បត្តិ ជាដើម។

ការប៉ះទង្គិចគ្នាបានធ្វើឱ្យកក្រើក នៅក្នុងរដ្ឋរ៉ាឃីន ចាប់តាំងពីកងទ័ព អារ៉ាកាន ហៅកាត់ AA បានវាយប្រហារកងកម្លាំងរបស់របបយោធា ដែលកំពុងកាន់អំណាច តាំងពីខែវិច្ឆិកា។ ក្រុមប៉ះបោរប្រឆាំងនឹងរបបយោធាមួយនេះ បានអះអាងថា ពួកគេកំពុងបន្តប្រយុទ្ធ ដើម្បីការគ្រប់គ្រងទឹកដីស្វ័យភាព ឡើងវិញ ពីរបបសឹក ដែលធ្លាប់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់។

រដ្ឋរ៉ាឃីន ជាជម្រករបស់ក្រុមជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ប្រមាណ៦០ម៉ឺននាក់។ នេះមិនមែនជាលើកដំបូងទេ សម្រាប់ការរត់ភៀសខ្លួន ចេញសង្គ្រាម នៅមីយ៉ាន់ម៉ា។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់បានភៀសខ្លួន ចេញពីរដ្ឋរ៉ាឃីន ក្នុងអំឡុងពេលការបង្ក្រាបដោយយោធា ហើយ ទង្វើរបស់ពួកយោធាបែបនេះ បច្ចុប្បន្ន គឺកម្មវត្ថុនៃសំណុំរឿង របស់តុលាការប្រឆាំងប្រល័យពូជសាសន៍ របស់អង្គការសហប្រជាជាតិ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner