ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៤នៅខេត្ត កំពត បានបើកការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧ ព្រឹក
កំពតៈសម្រាប់ការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អណត្តទី៤ ឆ្នាំ២០២៤ នៅខេត្តកំពត បានបើកដំណើរការការិយាល័យបោះឆ្នោត ហើយ គឺចាប់ពីម៉ោង៧:០០នាទី ព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ ក្នុងនោះមានគណៈបក្សនយោបាយ ឈឈ្មោះបោះឆ្នោត ចំនួន៥គឺ
១- គណ បក្សប្រជាជនកម្ពុជា២- គណ បក្ស ឆន្ទ:ខ្មែរ៣- គណបក្ស កម្លាំងជាតិ
៤ – គណបក្ស ហ៊្វុនស៊ិនប៉ិច៥ – គណ បក្ស ខ្មែររួបរួមជាតិ។
មណ្ឌលខេត្តកំពតមានលេខកូដ ០៧មានមណ្ឌលបោះឆ្នោត ចំនួន ៩ មណ្ឌលនិងការិយាល័យ បោះឆ្នោត ចំនួន៩ដែរដែលមានទីតាំងស្ថិតនៅក្នុងក្រុងស្រុកទាំង៩នៃខេត្តកំពត ក្នុងនោះគឺ១-ស្រុក អង្គជ័យ ២ -ស្រុកបន្ទាយមាស ៣ -ស្រុកឈូក ៤ -ស្រុក ដងទង់ ៥-ស្រុកជុំគីរី ៦-ស្រុកកំពង់ត្រាច ៧- ស្រុក ទឹកឈូ ៨ – ក្រុងកំពត និង ៩ – ក្រុង បូកគោ។ អ្នកបោះឆ្នោត ក្នុងមុខតំណែងក្រុមប្រឹក្សាឃុំសង្កាត់ មកពីឃុំសង្កាត់ទាំង៩៣មានចំនួន ៥៦១នាក់ និង អាសន: ក្រុមប្រឹក្សាខេត្តមាន២៥ អាសន:ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក មាន ១៥៩ សរុបទាំងអស់មាន១៨៤អាសន:។
ជាមួយគ្នានេះ អ្នកសង្គេតការណ៍ជាតិមកពីអង្គការ/សមាគម ចំនួន៦ដែលក្នុងនោះមាន១.សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចំនួន ១៨នាក់(ស្រី១៨)
២.សហភាពសហព័ន្ធយុវជនកម្ពុជា ១៨នាក់នាក់ស្រី១នាក់ ៣.សមាគម សម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព១៨នាក់ ៤.សមាគមរាជសី២នាក់
៥.អង្គការដើម្បីអភិវឌ្ឍន៍និងការពារធនធានធម្មជាតិ ៧នាក់(ស្រី១នាក់)
និង៧.សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត១៦នាក់និងអ្នកសង្គេតការណ៍ដែលជាភ្នាក់ងារគណបក្សនយោបាយ មួយចំនួនទៀត។
ដោយឡែក សន្តិសុខសណ្តាប់ធ្នាប់សាធារណមានភាពល្អប្រសើរ មិនមានបញ្ហអ្វីគួរឲ្យកត់សំគាល់ឡើយ៕
ដោយៈសិលា សារិន