ខេត្តស្ទឹងត្រែង មានមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ៥ ការិយាល័យបោះឆ្នោតមាន៥ស្រុក និងក្រុង១

(ខេត្តស្ទឹងត្រែង)៖ ខេត្តស្ទឹងត្រែង មានមានគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតចំនួន ៥គណបក្ស ក្នុងនោះមាន៖១/គណបក្សប្រជាជនកម្ពុជា.២/គណបក្សឆន្ទះខ្មែរ. ៣/គណបក្សកម្លាំងជាតិ.៤/គណបក្សហ៊្វុនស៊ីនប៊ិច.៥/គណបក្សខ្មែររួបរួមជាតិ ។

ការិយាល័យបោះឆ្នោតមាន
៥ស្រុក និងក្រុង១ រួមមានៈមានអង្គបោះឆ្នោតចំនួន
១៧៦នាក់ ។ ក្រុងស្ទឹងត្រែង ការិយាល័យបោះឆ្នោតលេខ០០០៤.មានអង្គបោះឆ្នោតចូលរួមបោះឆ្នោតចំនួន២៦នាក់.។ ស្រុកសេសាន ការិយាល័យបោះ
ឆ្នោតលេខ០០០១ មានអង្គបោះឆ្នោតចំនួន៣៥នាក់ ។ ស្រុកសៀមបូក ការិយាល័យបោះឆ្នោតលេខ
០០០២ មានអង្គបោះឆ្នោតចំនួន៣៥នាក់ ។ ស្រុកសៀមប៉ាង ការិយាល័យបោះឆ្នោតលេខ០០០៣ មានអង្គបោះឆ្នោតចំនួន២៥នាក់ ។ ស្រុកថាឡាបរិវ៉ាត់ ការិយាល័យបោះឆ្នោតលេខ០០០៥ មានអង្គឆ្នោតចំនួន៤០នាក់ ។ ស្រុកបុរីអូរស្វាយសែនជ័យ ការិ
យាល័យបោះឆ្នោតលេខ០០០៦ មានអង្គបោះឆ្នោតចំនួន១៥នាក់ ។
សូមជម្រាបថា៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ សម្រាប់ខេត្តស្ទឹងត្រែងមានចំនួន១៧អសនៈ រីឯក្រុមប្រឹក្សាក្រុងស្រុកទាំង៦ មាន ៨០អសនៈ ៕

ដោយ ៖ ដេង ម៉ាវិន

ads banner