ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅបន្ទាយមានជ័យ

អត្ថបទដោយ៖
គន្ធា ឃិន

(បន្ទាយមានជ័យ)៖​នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀលនេះ ព្រះរាជាណាចក្រកម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលប្រាំបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ ។ ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែង។

ដោយឡែកស្រុកក្រុង នៅក្នុងខេត្តបន្ទាយមានជ័យ ក៍ដូចជាខេត្តដ៍ទៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ អង្គបោះឆ្នោត បានធ្វើដំណើរមកទីតាំងការយាល័យរបស់ខ្លួន តាំតែពីប្រលឹមស្រាងៗ ក្រោមបរិយាកាសល្អបរិសុទ្អ អាកាស អំណោយផល ផ្ទៃមេឃស្រឡះល្អ ការបោះតាមការិយាល័យនីមួយមិនមានភាពអសកម្ម បានប្រព្រឹត្តដោយរលូន។

សូមបញ្ជាក់ផងដែរថា៖ នៅក្នុងទូទាំងខេត្តបន្ទាយមានជ័យ មានគណបក្សចូលរូមចំនួន ៥គណៈបក្ស៖ គណៈបក្ស ឆន្ទៈខ្មែរ គណៈបក្សរួមរួឦជាតិ គណៈបក្សប្រជាជមកម្ពុជា គណៈបក្សហ្វុនស៊ិនប៊ិច និងគណបក្សកម្លាំងជាតិ។ អង្គបោះឆ្នោតសរុបមានចំនួន ៥៣៣នាក់ ក្នុងនោះ ស្រុកមង្គលបុរី ១១៥នាក់ ភ្នំស្រុក៥៦ ព្រះនេតព្រះ ៧៥នាក់ អូរជ្រៅ ៤៩នាក់ ព្រះនេតព្រះ ៧៥នាក់ ក្រុងប៉ោយប៉ែត ៥១នាក់ ក្រុងសិរីសោភ័ណ ៥៩នាក់ ថ្មពួក ៥០នាក់ ស្វាយចេក ៥២នាក់ និងស្រុកម៉ាឡៃ ៣៦នាក់ ៕

ដោយ ៖ ឃិន គន្ធា

ads banner