បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤នៅខេត្តស្វាយរៀងប្រព្រឹត្តទៅដោយរលូន

អត្ថបទដោយ៖
នុត នាង

ស្វាយរៀង៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀងបានចាប់ផ្តើមពីម៉ោង៧ព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នេះ មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងតំណែង ដែលអង្គបោះឆ្នោតបានមកចូលរួមបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យទាំង៨ ស្រុក ក្រុង ។

សូមបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀងវិញមាន៨ក្រុង ស្រុក ៨០ ឃុំ សង្កាត់និងមានមណ្ឌល៨និងការិយាល័យចំនួន៨សមាជិកអង្គបោះឆ្នោត ៥១៨នាក់ និងស្ត្រី ១៣០នាក់ និងគណបក្សនយោបាយចូលរួមចំនួនន៤រួមមាន៖១.គណបក្សប្រជាជាកម្ពុជា២.គណបក្សឆន្ទៈខ្មែរ ៣.គណបក្សកម្លាំងជាតិ៤.គណបក្សហ៊្វុនស៊ិនប៉ិច និងមានអ្នកសង្កេតការជាតិចំនួន៥៩នាក់ មាន៤សមាគមរួមមានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស ស យ ក, សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង, សមាគមរាជសី ,សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត។

សូមជម្រាបជូនថា បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែងចូលរួមបោះឆ្នោតប៉ុណ្ណោះ។

ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យទាំង៨ ស្រុក ក្រុង នៅខេត្តស្វាយរៀងបានបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕

នុត នាង

ads banner