ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកណ្ដាល បានដំណើរការបោះឆ្នោតដោយរលូន
(កណ្ដាល)៖ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី – ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកណ្ដាល បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានគណៈបក្សនយោបាយ ឈឈ្មោះបោះឆ្នោត ចំនួន៥គឺ ១- គណបក្សប្រជាជនកម្ពុជា, ២- គណបក្ស ឆន្ទ:ខ្មែរ, ៣- គណបក្សកម្លាំងជាតិ, ៤ – គណបក្ស ហ៊្វុនស៊ិនប៉ិច និង៥ – គណបក្ស ខ្មែររួបរួមជាតិ ។
ខេត្តកណ្ដាល មានក្រុងស្រុកចំនួន ១៣ , មានឃុំ សង្កាត់ចំនួន ១២៧ឃុំ សង្កាត់, មានការិយាល័យបោះឆ្នោតចំនួន ១៣ , មានអ្នកបោះឆ្នោតសរុបចំនួន ៩១៥នាក់ ស្រី ១៩០នាក់ ។ បញ្ជីបោះឆ្នោតផ្លូវការសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ខេត្តកណ្តាល មានលេខកូដខេត្ត : 08 , លេខកូដក្រុងតាខ្មៅ: 11 , មានលេខកូដការិយាល័យបោះឆ្នោតលេខ: 0011 , ការិយាល័យបោះឆ្នោតឈ្មោះ សាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល ។ ក្រុងតាខ្មៅ ដែលមានការិយាល័យបោះឆ្នោតឈ្មោះ សាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល មានអង្គបោះឆ្នោតសរុបចំនួន ៧៦នាក់ ស្រី ១៥នាក់ ។
ជាមួយគ្នានេះ អ្នកសង្គេតការណ៍ជាតិមកពីអង្គការ/សមាគម ចំនួន៦ដែលក្នុងនោះមាន៖ ១.សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ , ២.សហភាពសហព័ន្ធយុវជនកម្ពុជា, ៣.គណបក្សប្រជាជនកម្ពុជា, ៤. គណបក្សកម្លាំងជាតិ ។
ក្រុមអ្នកសង្កេតការណ៍ បានមើលឃើញថា ការរៀបចំរបស់មន្ត្រីការិយាល័យបោះឆ្នោត មានការយកចិត្តទុកដាក់ ដោយក្រុមមន្ត្រីការិយាល័យ បានបង្ហាញពីនីតិវិធីនៃដំណើរការបោះឆ្នោត បង្ហាញពីហិបឆ្នោត ទឹកខ្មៅជ្រលក់ដៃ ។ ដោយឡែក សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ មិនមានបញ្ហអ្វីគួរអោយកត់សំគាល់ឡើយ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត